Friday, July 8, 2022

សមាជគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ

ភ្នំពេញ ៖ នៅទីបំផុតសមាជវិសាមញ្ញគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេច ក្រុមព្រះនរោត្តមរណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ។

គណបក្សហ្វ៊ុនស៊ិនប៉ិច បានសមាជវិសាមញ្ញ នៅព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០២២នេះ នៅព្រះដំណាក់វាលស្បូវលេខ A២៨៥ ផ្លូវជាតិលេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំគណបក្ស ធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស រួមទាំងសេចក្តីសម្រេចចិត្តរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។

សម្រេចជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន , ចំណែកអនុប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ៣រូប មានដូចជា : ១. លោក ឆឹង ចំរើន ២. លោក ប៉ោ ប៊ុនស្រ៊ឺ ៣. លោក ពៅ អេងគ្រី៕ រក្សាសិទ្ធិដោយ : ចេស្តារ