Friday, July 8, 2022

រថយន្តឡង់គ្រីស័រ បើកលឿនជ្រុលទៅបុករថយន្តម៉ាក KIA រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.កនិងរថយន្តម៉ាកKIA ចំពីចំហៀងមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១០១៥ កែងនិងផ្លូវ១០១៣ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកKIA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BL-7318 បើកបរតាមបណ្តោយផ្លូវ១០១៥ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស (ដោះផ្លាកលេខចេញ) បើកបរតាមបណ្តោយផ្លូវ១០១៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុ.ករថយន្តម៉ាកKIA ចំពីមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននាក់រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត