Friday, July 8, 2022

លោកតា​លក់​ពោត​ស្ងោរ​តម្លៃ​ត្រឹម ១០០០​៛ វ័យចាស់​ជរា​ហើ​យ តែ​សុខភាព​នៅតែ​រឹងមាំ ពេល​សួរ​តើមាន​វិធី​អ្វី​រក្សា ស្រាប់តែ​លោកតា​​ទម្លាយ​រឿង​នេះ​​ត្រង់​ៗ​​គ្មាន​លាក់លៀម…

ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាទប់សំណើចពុំជាប់នោះទេ គ្រាដែលបានឃើញលោកនេន ទុំ​ ធ្វើដំណើរតាមរថយន្ត បានជួបលោកតាលក់ពោតស្ងោរតាមផ្លូវមួយកន្លែង និងបានចោទសំនួរជាហូរហែ ពិសេសទាក់ទងរឿងរក្សាសុខភាពរឹងមាំ តើមានវិធីអ្វី លោកតាឆ្លើយសើចផ្អើលតែម្តង។

លោកតាលក់ពោតរូបនោះ មានឈ្មោះលោកតា ជន ព្រះជន្ម ៨៣ ហើយ ខណៈលោកយាយជាប្រពន្ធរបស់គាត់ព្រះជន្ម ៧៧ ក៏ជាអ្នកលក់ពោតផងដែរ តែលក់តូបផ្សេងគ្នា​។ លោកតា ជន​ បានប្រាប់ទៅនេន ទុំ ថា ពោតស្ងោរ១ផ្លែតម្លៃត្រឹមតែ ១០០០ រៀល​ប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើគេឲ្យតម្លៃលើសហ្នឹង ក៏លោកតាទទួលយកដែរ ព្រោះជាសន្តានចិត្តរបស់គេ។

ដោយឡែក នៅពេលសួរថា វ័យចាស់ជរាទៅហើយ តែកម្លាំងកាយនៅតែមានភាពរឹងមាំរហ័សរហួន​ តើមានវិធីអ្វីដើម្បីរក្សាភាពសុខភាព? លោកតា ជន បានប្រាប់ត្រង់ៗថា លោកតាកម្រឈឺណាស់ ហើយរហូតមកទល់ពេលនេះ ក៏គ្មានជំងឺអ្វីមកបៀតបៀននោះដែរ ដោយលោកតាថា ចាស់ពីដើមគ្មានគីមីទេ។

ប៉ុន្តែ ដោយនេនទុំ នៅតែចង់ដឹងថា អាយុវែងសុខភាពរឹងមាំបែបនេះ មកពីហាត់ប្រាណឬយ៉ាងណា ក្នុងនោះ លោកតាក៏បានឆ្លើយតបលេងសើចថា ហាត់ប្រាណដែរ តែហាត់លើយាយ និងបានទម្លាយប្រវត្តិថា កាលពីក្មេងខូចខិលណាស់ ព្រោះជាតៃកុងឡានជើងចាស់ម្នាក់ ទៅណាមានហ្នឹង…៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង