Friday, July 8, 2022

កូនខ្មែរម្នាក់បង្កើតវេបសាយលក់ផ្តោតលើផលិតផលខ្មែរសុទ្ធ១០០%

ភ្នំពេញ៖ កូនខ្មែរម្នាក់ បានបង្កើតវេបសាយលក់ផ្តោតលើផលិតផលខ្មែរសុទ្ធ១០០% កំពុងពេញនិយមខ្លាំងលើទីផ្សារអនឡាញ ដោយគ្រាន់តែប្រើទូរស័ព្ទដៃបញ្ជាទិញទំនិញ និងចំណីអាហារគ្រប់ប្រភេទលើវេបសាយនោះប៉ុណ្ណោះ និងបានយ៉ាងងាយស្រួលបំផុត ដែលទំនិញទាំងអស់នឹងដឹកជញ្ជូនដល់កាំជណ្ដើរផ្ទះរបស់អតិថិជនតែម្ដង។

អ្នកស្រី ណេង សុខនាង សហគ្រិនស្រ្តីខ្មែរ ដែលបង្កើតវេបសាយលក់តែផលិតផលខ្មែរគ្រប់ប្រភេទនោះ គឺមិនចាញ់បរទេសប៉ុន្មានទេ។​ អ្នកស្រីជាអគ្គនាយិការបស់ក្រុមហ៊ុន Kokopon(Cambodia) Co., Ltd.និងជាស្ថាបនិក ផ្សារអនឡាញដ៏ល្បីល្បាញនិងធំបំផុតមួយនៅកម្ពុជា ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីផ្លាស់ប្ដូរទំនិញចំណីអាហារដ៏ងាយស្រួលនៅទូទាំងប្រទេសតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីអាចទិញចំណីអាហារសុវត្ថិភាពនិងមានការវេចខ្ចប់ត្រឹមត្រូវបំផុតពីកសិករខ្មែរពិតៗ។

សហគ្រិនស្ត្រីខ្មែរដ៏ប៉ិនប្រសព្វរូបនេះ បានសម្រេចជ្រើសបង្កើតផ្សារអនឡាញ ដែលមានឈ្មោះថា កូកូប៉ុន(Kokopon.com) ដោយសារតែអ្នកស្រីចង់ជួយសម្រួលដល់ទីផ្សារកសិផលខ្មែរទាំងអស់ ហើយនិងផ្ដល់ភាពងាយស្រួលដល់អ្នកស្រឡាញ់សុខភាព​ ដែលអាចប្រើប្រាស់ផលិតផលក្នុងស្រុកដែលគ្មានជាតិគីមី ធ្វើដោយដៃផ្ទាល់ និងមានការត្រួតពិនិត្យច្បាស់លាស់ពីអ្នកជំនាញម្ហូរអាហារកម្ពុជា។

នេះគឺជាមោទកភាពមួយរបស់ប្រទេសកម្ពុជាមានសហគ្រិនស្រ្តីរឹងមាំបែបនេះ ដែលបានបង្កើតគំនិតថ្មីជួយដល់ទីផ្សារកសិផលខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឱកាសដ៏កម្រមួយសម្រាប់កសិករខ្មែរគ្រប់រូប អាចកសាងចំណូលរបស់ខ្លួនតាមរយៈការប្រើប្រាស់អ៊ីនធើណែត។

នៅលើវេបសាយលក់ផលិតផលខ្មែរមួយនេះ លោកអ្នកអាចស្វែងរករបស់ឆ្ងាញ់ៗនៅទីនេះបាន២៤ម៉ោង។ លោកអ្នកអាចជ្រើសរើសតាមចំណង់ចំណូលចិត្តដែលកូកូប៉ុនមានប្រភេទចំណីអាហារជាច្រើន ដូចជា៖ គ្រាប់ធុញជាតិ អាហារូបត្ថម្ភ បន្លែស្រស់ៗ គ្រឿងទេសគ្រប់មុខ ទឹកឃ្មុំ ដំណាប់និងប៊ឺរ សាច់គ្រប់ប្រភេទ ផលិតផលកែច្នៃ ផ្លែឈើស្រស់ៗ អាហារសម្ងួត-ផ្អាប់គ្រប់មុខ និងភេសជ្ជៈគ្រប់មុខជាច្រើន។

សូមជម្រាបថា ប្រសិនបើលោកអ្នកចង់បានចំណីអាហារគ្រប់ប្រភេទខាងលើ លោកអ្នកគ្រាន់តែទាញទូរស័ព្ទដៃ ហើយចូលទៅកាន់គេហទំព័រGoogle បន្ទាប់មកសរសេរពាក្យថា Kokopon.com ស្វែងរក លោកអ្នកនឹងឃើញពីជម្រើសដែលលោកអ្នកត្រូវការ។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនចង់ស្វែងរកតាមGoogle លោកអ្នកអាចទិញពីបណ្ដាញសង្គមរបស់កូកូប៉ុនផ្ទាល់បានផងដែរ​ ដែលមានភ្ជាប់លីងដូចខាងក្រោម៖-Website៖ Kokopon.com
Facebook៖ https://www.facebook.com/kokopondotcom
Instagram៖ https://www.instagram.com/kokoponkh/
Telegram Channel៖ http://t.me/kokoponkh
Tik Tok៖ https://www.tiktok.com/@kokoponkh
Youtube៖ https://www.youtube.com/channel/UC2jG65-5-SSIxIGxIuFK5lw/featured