Friday, July 8, 2022

ជំហ៊ានថ្មី! រ៉េត សារីតា ត្រៀមចូលរួមថតភាពយន្តខ្នាតធំ បែបហូលីវូដ

ភ្នំពេញ ៖ ចាត់ទុកជាការបោះជំហ៊ានថ្មីមួយទៀតក្នុងអាជីពសិល្បៈក្នុងពេលដែលអតីតបេក្ចភាពMiss Universe Cabodia ឆ្នាំ២០២០ នាង រ៉េត សារីតា បានត្រៀមខ្លួនចូលរួមថតភាពយន្តខ្នាតធំបែបហូលីវូដនាពេលខាងមុខនេះ។

នេះជោគជ័យថ្មីមួយទៀតតារារូបនេះ បន្ទាប់ពីបានបញ្ចប់បេសកម្ម នៃការប្រកួតប្រជែងកម្មវិធីសម្រស់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
តាមការគ្រោងទុកភាពយន្តបែបហូលីវូដដែល រ៉េត សារីតា ថតនេះ អាចនឹងចាប់ផ្តើមរៀបចំថតនៅអំឡុងបំណាច់ឆ្នាំ២០២២ខាងមុខនេះ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូប។

រ៉េត សារីតា បានលើកឡើងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាស ឈានជើងចូលក្នុងពិភពសម្តែងភាពយន្តនាពេលនេះ។

នាងបញ្ជាក់ថា ការសម្តែងភាពយន្តនេះគឺជាក្តីស្រមៃរបស់នាងតាំងពីយូរមកហើយ ប៉ុន្តែមិនមានឪកាស តែពេលនេះនាងមានឪកាសសម្តែងតាមបំណង ហេតុនេះនាងនឹងខិតខំអោយអស់ពីសមត្ថភាព។
នាងបន្ថែមថា ខ្សែភាពយន្តដែលនាងគ្រោង នឹងចូលរួមថតនាពេលខាងមុខនេះ គឺជាភាពយន្តបែបហូលីវូដ និងជាប្រភេទរឿងបែបaction ដែលមានការចូលរួមសម្តែងពីតារា និងកីឡាករល្បីៗ។

យ៉ាងណា បើតាម រ៉េត សារីតា រហូតមកទល់ពេលនេះនាងមិនទាន់ហ៊ានបរិយាយ សាច់រឿងនេះថា យ៉ាងណានោះឡើយ ព្រោះខាងផលិតករមិនទាន់ឲ្យបញ្ចេញ។

រ៉េត សារីតា គ្រាន់តែបង្ហើបខ្លះៗថា ចំពោះភាពយន្តនេះមានការរៀបចំនៅអំឡុងពេលដ៏ខ្លីឆឆប់ៗនេះ ខណះពេលការដំណើរការថតគ្រោង នឹងធ្វើឡើងនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីចប់ការចូលរួមតំណាងជាតិ នៃការប្រកួតបវរកញ្ញាលំដាប់ពិភពលោកនោះមក រ៉េត សារីតា ត្រូវបានគេមើលឃើញថា តារារូបនេះកំពុងមានហាងឆេងទីផ្សារសិល្បះជាបន្តបន្ទាប់។
រ៉េត សារីតា ទទួលស្គាល់ថា រហូតមកទល់នាពេលនេះ នាងពិតជាទទួលបានការងារសិល្បៈច្រើនមែន ពោលមានការកក់ទុកជាបន្តបន្ទាប់ ចាប់ពីពេលនេះរហូតដល់ខែ៧ ។
នាពិតជាសប្បាយចិត្ត ត្បិតនាងទទួលបានការងារសិល្បៈជាបន្តបន្ទាប់នាពេលនេះ ដែលនេះ គឺជាអ្វីដែលនាងតែងប៉ងប្រាថ្នា តាំងពីកុមារភាពមក ម្ល៉េះ៕រក្សាសិទ្ធិដោយ ៖ សំណាង sv