Friday, July 8, 2022

កំពុង​ងឿងឆ្ងល់! អ្នកខ្លះ​ថា រស់នៅ​ភ្នំពេញ​ជិ​ត ៥០ ឆ្នាំ អត់​ដែល​ស្គាល់​សោះ និង​ស្នើ​សូម​ម្ចាស់ផ្ទះ Live បកស្រាយ​ផង

ផ្ទះល្វែង៣ជាន់ ដែលរំលេចពណ៌លឿងទុំ​ និងរចនាជារូបនាគរាជផ្នែកកំពូលដ៏ចម្លែក នៅទីតាំងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមរចាប់អារម្មណ៍ជាខ្លាំង ព្រោះថាមនុស្សភាគច្រើន ពុំដែលបានស្គាល់នោះទេ។

បើតាមអ្នកលេងបណ្តាញសង្គម​ដែលធ្លាប់ធ្វើដំណើរជិះកាត់ឃើញ បានប្រាប់ឲ្យដឹងពីទីតាំងផ្សេងៗគ្នាថា ផ្ទះនាគដ៏ចម្លែកនេះ ស្ថិតនៅលើផ្លូវ២៧១ ជិតផែស្ងួតសូងួន, ឬផ្លូវ 271 កែងផ្លូវបែកជាប្រាំចូលទទួលទំពូង ជាដើម។ តែទោះជាយ៉ាងណា​ មនុស្សភាគច្រើនដែលបានជិះឆ្លងកាត់ឃើញក៏ពិតមែន តែពុំបានស្គាល់ម្ចាស់ផ្ទះជាអ្នកណានោះទេ ហើយគេក៏មិនដឹងថា ខាងក្នុងផ្ទះនោះធ្វើអ្វីនោះដែរ ដោយខ្លះសង្ស័យថាជាវត្តចិន​របស់ជនជាតិចិន។

ចំណែកអ្នកខ្លះទៀត បានប្រាប់ថា គាត់រស់នៅភ្នំពេញជិត ៥០ ឆ្នាំ ហើយ ទើបតែឃើញផ្ទះចម្លែកនេះនាពេលនេះប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតថា ជិះកាត់រាល់ថ្ងៃហ្នឹង តែគ្រាន់មិនដឹងថាគេធ្វើអ្វី។ តាមរយៈចម្ងល់នេះ អ្នកលេងបណ្តាញសង្គមក៏សំណូមពរសូមឲ្យម្ចាស់ផ្ទះ Live បកស្រាយផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង