Tuesday, January 18, 2022

ឃាត់បុរស៥នាក់ ពាក់ព័ន្ធករណី អុកទ្បុក ធ្វើឲ្យចលាចល ប៉ះពាល់ដល់សង្គម និងប្រើប្រាស់គ្រឿងញៀន !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឃាត់ខ្លួន បុរសចំនួន៥ នាក់ ដែលជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀន និង អុកទ្បុក ធ្វើឲ្យចលាចល ប៉ះពាល់ដល់សន្តិសុខ សង្គម ប្រព្រឹត្តនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌច្បារអំពៅបានឲ្យដឹងថា បុរសទាំង៥ នាក់ខាងលើមាន ឈ្មោះ ទី ១.ឈ្មោះ នាង វណ្ណដេត ហៅ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ ។ ទី ២.ឈ្មោះ ហេង លីហៀក ភេទប្រុស អាយុ២៨ឆ្នាំ ។ ទី ៣.ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ។ ទី ៤.ឈ្មោះ សោម ស៊ីថា ហៅ ញ៉ ភេទប្រុស អាយុ៣៨ឆ្នាំ ។ និង ទី ៥.ឈ្មោះ សោម ឌីណា ហៅ ស្រួច ភេទប្រុស អាយុ៤៣ឆ្នាំ (នៅព្រែកធំ) ។ ពួកគេ មានទីលំនៅ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅមន្ទីរកែប្រែ ដើម្បីអប់រំ និង ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា