Tuesday, January 18, 2022

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន៧កព្ចាប់ !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៤០នាទីយប់ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ ដែលជាមុខសញ្ញា ជួញដូរ និង ប្រើប្រាស់ថ្នាំញៀន ប្រព្រឹត្តនៅចំណុចគល់ស្ពានឈើ ផ្លូវលេខ៥០៨ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ៖ ទី ១-ឈ្មោះ សឹង គឹមស្រ៊ាង ហៅ ស្វិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។ និង ទី ២- ឈ្មោះ ជូ វ៉ាន់ឌី ភេទ ប្រុស អាយុ២២ឆ្នាំ ទីស្នាក់នៅ និង មុខរបរ មិនពិតប្រាកដ ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ៧ កព្ចាប់ និងទូរស័ព្ទដៃ ចំនួន១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ កំពុងតែ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា