Tuesday, January 18, 2022

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រុមវេជ្ជសាស្រ្តឯកទេស នៃកងទ័ពរំដោះប្រជាជនចិន បំពេញបេសកកម្មមនុស្សធម៌ ជាប្រវត្តិសាស្រ្ត នៅកម្ពុជា បានលើកកម្ពស់ និងជំរុញពង្រឹងទំនាក់ទំនង ចំណងមិត្តភាព

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ
ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលចប់បេសកកម្មមនុស្សធម៌ ជាប្រវត្តិសាស្ត្រនៅកម្ពុជា នៅក្រសួងការពារជាតិ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងឡាយរបស់ក្រុមវេជ្ជសាស្រ្តឯកទេស នៃកងទ័ពរំដោះប្រជាជនចិន នៅក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ជាប្រវត្តិសាស្រ្ត នៅកម្ពុជា បានលើកកម្ពស់ និងជំរុញពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន គ្រប់ជ្រុងជ្រោយ នាំមកឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី