Monday, July 25, 2022

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៥១២,៣៣ លានរៀលកាលពីថ្ងៃសុក្រចុងសប្តាហ៍នេះ

ការជួញដូរចុងក្រោយសម្រាប់សប្តាហ៍នេះ បានបញ្ចប់ជាមួយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា កើនឡើង០,២១% ដល់ ៤៦៨,២៨ពិន្ទុ។

ភាគហ៊ុនចំនួន ០៥ មានកំណើននៅថ្ងៃសុក្រចុងសប្តាហ៍នេះ ដោយ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នាំមុខជាមួយនឹងកំណើន ៨០រៀល ដល់ ១៤.៩០០រៀល ក្នុងមួយហ៊ុន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) មានកំណើនខ្ពស់បន្ទាប់ចំនួន ៤០រៀល។

ហ្ក្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង អេស៊ីលីដា (ABC) វិញបានកើនឡើង ២០ រៀលដូចគ្នា ខណៈដែលភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះ ២០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៥១២,៣៣ លានរៀល ហើយតម្លៃជួញដូរនៅលើទីផ្សារកំណើនវិញមានចំនួន ២៩,០២លានរៀល៕