Tuesday, January 18, 2022

អគ្គិភ័យឆាបឆេះផ្ទះអស់ ៤ខ្នង បង្កឡើង ដោយដុ.តផ្ទះខ្លួនឯង

ភ្នំពេញ ÷ បុរសម្នាក់មានទំនាស់ជាមួយក្រុមគ្រួសារ បានឈានទៅដុ.តបំផ្លាញផ្ទះខ្លួនឯងចោលមួយខ្នង រួចបណ្តាលឲ្យរាលដាលទៅលើផ្ទះប្រជាបលរដ្ឋ ជិតខាងអស់ចំនួន៣ខ្នងទៀត រួមទាំងសម្ភារស្ទើរទាំងស្រុង។

ហេតុការណ៍នេះដែរកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងមានឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ដុតផ្ទះខ្លួនឯងបង្ករជាអគ្គិភ័យ រាលដាលទៅលើផ្ទះពលរដ្ឋជិតខាង។

យោងតាមការបញ្ជាក់ពីបងប្រុសបង្កើត របស់បុរសជាជនបង្ក បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយបុរសជនបង្ករូបនោះ បានឈ្មោះទាស់គ្នាជាមួយក្រុមគ្រួសារខ្លាំងៗ មួយសន្ទុះក្រោយមក ស្រាប់តែបុរសជាជនបង្ករូបនោះ បានរត់ចូលទៅក្នុងផ្ទះយកសាំង ចា.ក់ដុ.តផ្ទះខ្លួនឯងចោល បណ្តាលឲ្យមាន អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលទៅលើផ្ទះប្រជាពលរដ្ឋជិតខាង ហើយភ្លាមៗនោះដែរ ពលរដ្ឋជិតខាងក៏បានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយបា.ញ់ពន្លត់ជាបន្ទាន់។

ក្រោយពីខាងកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ ភ្លាមៗផងដែរ ។
ក្រោយបា.ញ់ពន្លត់ប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យអស់ ចំនួន ២១គ្រឿង បានរលត់ទៅវិញ មិនមានអ្នកស្លា.ប់ និងមិនមាននាក់រងរបួសនោះទេ រងការខូចខាតតែផ្ទះ៤ខ្នង និងសម្ភារអស់ស្ទើរទាំងស្រុង៕ រក្សាសិទ្ធិដោយ ៖ សា មេត