Tuesday, January 18, 2022

បេក្ខជនប្រឡង BacII2021ជាប់មានចំនួន ៧២០១៦នាក់ ត្រូវជា ៦៥,៦៥% , និទ្ទេស A = ១ ៧៥៣នាក់

ភ្នំពេញ ៖ លទ្ធផលប្រឡង BacII សម្រាប់រាជធានី និងខេត្តកណ្តាល បានចេញផ្សាយនារសៀលថ្ងៃទី១៤ខែមករានេះតើប្អូនៗមានអារម្មណ៍បែបណាដែរ? លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ២០២១ គឺ និទ្ទេស A = ១ ៧៥៣នាក់ , និទ្ទេស B = ៥ ២១៥នាក់ , និទ្ទេស C = ១១ ៦៣៤នាក់ , និទ្ទេស D = ២៣ ៤៩៩នាក់ និងនិទ្ទេស F = ២៩ ៩១៥នាក់ ។
បេក្ខជនប្រឡង BacII2021ជាប់មានចំនួន ៧២០១៦នាក់ ត្រូវជា ៦៥,៦៥%។

សូមបញ្ជាក់ថា ៖ ក្រសួង ប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជន ដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់។

ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ២០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។ ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ ពិន្ទុ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមានឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ ។ ការប្រកាសលទ្ធផល ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី