Tuesday, January 18, 2022

ធ្លាប់​គេ​និយាយ​ថា មេីល​ឆ្កែ​បេី​ក​ឡាន ឥឡូវ​ឃើញ​យ៉ាង​ច្បាស់​មែន តែ​ទី​បំផុ​ត ក៏​ត្រូវ​ប៉ូលី​ស…

នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ ក្រោយពីបានឃើញឡានបែន១គ្រឿង បានបើកបញ្ច្រាស់ទិសគេឯង ចូលក្នុងចំណែកពុះចែកទ្រូងផ្លូវខាងស្តាំយ៉ាងរំភើយ ដោយគ្មានខ្វល់ពីគ្រោះថ្នាក់កើតឡើងសោះឡើយ។

ពិតណាស់ តាមរយៈរូបភាពត្រូវបានចែករំលែក គឺបានបង្ហាញឲ្យឃើញឡានបែនពណ៌លឿង១គ្រឿង ដែលមានស្លាកលេខ ព្រះសីហនុ 3A-8343 បានបើកបញ្ច្រាស់ទិស យ៉ាងឆ្ងាយសន្លឹម ដោយមិនដឹងថាឆ្លងកាត់ទ្រូងផ្លូវខណ្ឌចែកប៉ុន្មានសិបម៉ែត្រនោះទេ។ តែទោះយ៉ាងណា ក្រោយមក ទង្វើអ្នកបើកឡានបែនគ្មានស្គាល់ទិសនេះ ត្រូវបានប៉ូលីសធ្វើការឃាត់ផាកពិន័យផងដែរ។

ដោយឡែក អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ បានដាក់ឲ្យធ្ងន់ៗថា៖ «អ្នកណាខ្លះធ្លាប់និយាយថាមេីលឆ្កែបេីកឡាន ឥលូវមេីលអោយច្បាស់ទៅ អ្នកបេីកដូចឆ្កែមែនអត់!, ឆ្កែបើកតើ បើមនុស្សអត់ចឹងទេ,…»។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ តែងបានកើតឡើង គឺដោយសារតែការបើកបរមិនគោរពច្បាប់ ដែលក្នុងនោះដូចជាបើកលឿនហួសកំណត់ វ៉ាជែងមិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរបញ្ច្រាស់ទិសដូចករណីនេះជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង