Tuesday, January 18, 2022

អៀ ម៉េងលិ ទម្លាយរឿងឪពុក ចុះចោលខ្លួន និងម្តាយ ប្រមាណ២០ឆ្នាំ

ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងនូវភាពស៊ិចស៊ីនាង អៀ ម៉េងលិ បានទម្លាយនូវរឿងរ៉ាវគ្រួសារ ដែលឪពុករបស់នាង បានចុះចោលរូបនាងនិងម្តាយ ប្រមាណជា២០ឆ្នាំមកហើយ ដែលរឿងបានធ្វើឲ្យនាងចងចាំវិញភ្លេច។
គេមិនដឹងមានដើមចមអ្វី ដែលបានធ្វើឲ្យឪពុករបស់នាងសម្រេចចាកចោលនាង និងម្តាយឲ្យរស់នៅកម្សត់ កំព្រានោះឡើយ ប៉ុន្តែ អៀ ម៉េងលិ បានបង្ហាញការឈឺចាប់ចំពោះបញ្ហានេះ។

បើយោងតាមអ្វីដែលតារាស្រីរូបនេះ បានបង្ហោះតាមគណនេយ្យហ្វេសប៊ុក បានឲ្យដឹងថា មិនចង់រៀបរាប់ទេ តែណែនទ្រូងពេកអរគុណអ្នកមានគុណ ដែលផ្ដល់កំណើតឲ្យកូនហើយ មិនមានចិត្តចង់ដើរចេញពីកូន ដូចឪពុកកូន។

នាងបញ្ជាក់ថា ខ្ញុំមានម្ដាយឪពុកដូចគេដែល តែខ្ញុំអភ័ព្វឪៗ ខ្ញុំទៅចោលខ្ញុំររយៈពេល២០ឆ្នាំហើយ គ្មានការទទួលខុសត្រូវ ម្ដាយក្រជាង ឪពុកៗមានកប់ពពក តែទឹកចិត្តអ្នកម្ដាយគឺ មានជាងឪពុកគ្មានអ្វីប្រៀបបាន តែខ្ញុំមិនដែលតូចចិត្តនិងវាសនាថាមានតែម្ដាយទេ ព្រោះម្ដាយខ្ញុំល្អណាស់ ដើរតួរជាឪផង ជាម្ដាយផង ជាយាយផង ជាបងផង ជាគ្រប់យ៉ាង និង តាមជួយកូនគ្រប់បញ្ហា ។

បើតាម អៀ ម៉េលិ ចង់ផ្ដាំថាខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់ឲ្យខ្ញុំ តែខ្ញុំក៏មិនភ្លេចដែលនៅទង្វើអ្នក បានទុកម្ដាយកូនយើងចោលដែល អ្នកត្រឡប់វិញហើយ តែប្រហែលជាអ្នកគិតថាខ្ញុំឃើងទ្រព្យអ្នក សុំទោសខ្ញុំនិងម្ដាយមានសមត្ថភាពរស់ហើយ ទោះយកលុយមកឲ្យរាប់លានក៏ខ្ញុំមិនអរដែល។ សុំទោស កូននេះចិត្តរាងរឹងតិចហើយ បើរចេះបែបនិងខ្ញុំរត់ទៅរកអ្នកមុនហើយ។
អរគុណអ្នកម្ដាយ ដែលផ្ដល់សាច់ឈាម បានយ៉ាងល្អមកឲ្យកូន ទាំងថែកូនបានយ៉ាងល្អបំផុត I love u mom មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុងជីវិត៕
រក្សាសិទ្ធិដោយ ៖ សំណាងSV