Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រាំលែងបាន ខាត់ សុឃីម ចេញមុខពន្លះ អ្នកដែលទើស រឿងម្តាយនាងសម្ភាសន៍ជាប់ទៅអាមេរិក

ភ្នំពេញ ៖ បណ្តាបងប្អូន និងញាតិមិត្តរបស់ តារាចម្រៀង ប្រកបដោយប្រជាប្រិយភាព ខាត់ សុឃីម រីកមុខរំភើបក្នុងចិត្ត មិនស្ទើរនោះទេ ដែលបានទទួលដំណឹងថា អ្នកម្តាយ របស់ អ្នកនាង ស្រាប់តែបានវីសា ចេញទៅរស់នៅ អាមេរិក តាមការចង់បាន។ នេះជាដំណឹង ប្រសើរមួយ របស់ ក្រុមគ្រួសារ ត្រកូលខាត់ ដែលអាចធ្វើឲ្យអ្នកម្តាយ បានជួបស្គាល់ដីថ្មី របស់អាណាចក្រជឿនលឿន បន្ទាប់ពីបុកពោះគ្រប់ៗគ្នាមក។

ទោះបីជាយ៉ាងណា ស្រាប់តែមាន បុគ្គលមួយចំនួន ហាក់បង្ហាញ នូវភាពមិនពេញចិត្ត ទៅលើបងប្អូនរបស់ខាត់ សុឃីម ដែលសល់តែម្តាយតែម្នាក់ មិនគួររួមគ្នាឲ្យនៅជិតបែរជា ចង់ឲ្យនៅឆ្ងាយ។ មតិយល់ឃើញបែបនេះ ត្រូវបានតារាពហុជំនាញរូបនេះ មិនពេញចិត្ត និងចាត់ទុកថា អ្នកលើកឡើង មិនបានដឹងអំពីផ្ទៃ ក្នុងនៃរង្វង់គ្រួសារ អ្នកនាងដែល មានមូលហេតុជាក់លាក់ ទើបមូលមតិគ្នា សម្រេចអោយអ្នកមានគុណស្គាល់ស្រុកក្រៅដ៍ ស៊ីវិល័យ។

គួររម្លឹកថា នាដើមសប្តាហ៍នេះ អ្នកម្តាយរបស់ខាត់ សុឃីម ត្រូវចូលទូតអាមេរិកប្រចាំនៅស្រុកខ្មែរ ដើម្បីសម្ភាសន៍យកវីសា ហើយមុនទៅទូត ម្នាក់ៗបែរបន់អស់ទៅហើយ សូមអោយសម្រេចផែនការ។ ជាលទ្ធផលខាងទូតអូខេ ទាំងខាត់ សុឃីម និងបងប្អូន ព្រមទាំងអ្នកម្តាយផងនោះ រំភើប ហើយថែមទាំងមកដល់ផ្ទះ លេងភ្លេងឆៃយាំ រាំពេញផ្ទះផ្អើលភូមិ។

តបការមើលឃើញេនេះ ខាត់ សុឃីម ប្រញាប់បកស្រាយហើយ បង្ហោះសារនាល្ងាចថ្ងៃទី១២ មករា ឆ្នាំ២០២២ មុននេះថា « អរគុណបងប្អូនទាំងអស់ ដែលបានខមមិនជូនពរផ្សេងៗច្រើន ។ ការដែលម្តាយខ្ញុំទៅ USA ១/ គាត់ចង់ស្គាល់ ស្រុកគេ ២/កូនៗ មានជីវភាព ធូរគ្រាន់ហើយ អាចឲ្យម្តាយម្នាក់ មានសុខភាពល្អ សប្បាយចិត្តរស់នៅ ជុំកូនចៅ បានយូរធុញខ្មែរទៅអាមេរិក ធុញអាមេរិកមកខ្មែរទៅ បានហើយ ។
កូនៗទាំង៩ គាត់ មានសម្ថភាព ទិញសំបុត្រយន្តហោះឲ្យគាត់ ទៅមកបាន )បងប្អូនអ្នកខមមិន ១ចំនួន ដូចជាជ្រុលចំពោះ គ្រួសារ ខ្ញុំពេកហើយ ដើម្បីក្តីសុខម្តាយខ្ញុំ ពួកយើងត្រូវតែ ធ្វើដើម្បីគាត់ក្តីសុខ របស់គ្រួសារខ្ញុំ love my sweet family »។ បើនិយាយដល់ ខាត់ ស្រីវង វិញកាន់តែអន្ទះសារ នៅអាមេរិកបន់ឲ្យតែម្តាយមកឲ្យលឿន ព្រោះនឹកពេក ហើយចង់ឲ្យឃើញមុខចៅ និងបានមើលថែម្តាយ ឲ្យពេញដៃ តបស្នងសងគុណ ក្រោយខកខាននៅក្បែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×