Tuesday, January 18, 2022

ពិតជា​បុរស​ចិត្តបុណ្យ​មែន! លះបង់​អាវ​គ្មាន​សល់ «ប្រគល់» ជូន​ស្រ្តី​ម្នាក់​កំពុង​​ដើរ​​​គ្មាន​ «អាវ» និង​ថែមទាំង​ធ្វើ​រឿង​នេះ​ទៀត

នេះជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលបុរសចិត្តធម៌ម្នាក់ បានលះបង់អាវ «ប្រគល់» ជូនស្រ្តីវ័យក្មេងម្នាក់ដែលមានបញ្ហាស្មារតីប្រៀបដូចមនុស្សឆ្កួតទៅហើយ ដែលកំពុងដើរអាក្រាតកាយពាសវាលពាសកាល នៅក្នុងតំបន់ទេសចរណ៍។

បុរសខាងលើបានប្រាប់ថា គាត់មានឈ្មោះ នី សាវុធ ត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងលោក នី សាលឿន និងទើបតែធ្វើដំណើរពីប្រទេសកាណាដា មកលេងប្រទេសកម្ពុជា កាលពីពេលថ្មីៗ។ ប៉ុន្តែ នៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២២ ខណៈកំពុងដើរលេងកម្សាន្ត ចៃដន្យ គាត់ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់ កំពុងដើរអាក្រាតកាយ ដែលឃើញហើយគួរឲ្យស្លុតចិត្តណាស់។

ដោយសារតែឃើញហាក់មិនសមរម្យ នឹងភ្នែកភ្ញៀវទេសចរ គាត់ក៏បានដោះអាវរបស់គាត់ ទៅគ្របពាក់ឲ្យនាង ដើម្បីបទបាំងកេរ្តិ៍ខ្មាស និងព្រមទាំងជូនលុយដល់នាងចំនួន ៤៥ ដុល្លារ ផងដែរ។

តែទន្ទឹមនេះផងដែរ ក៏មានអ្នកស្គាល់បានប្រាប់ថា ស្រ្តីឆ្កួតនេះ គឺខូចណាស់ ដើរតែគប់គេឯងគ្រប់គ្នាហ្នឹង។ តែទោះយ៉ាងណា អំពេីល្អរបស់បុរសរូបនេះគឺពិតជាប្រពៃ​ និងបានកុសលផលបុណ្យច្រេីនៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង