Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា វា.យប្រ.យុទ្ធយ៉ាងខ្លាំងជាមួយ ក្រុមចលនាតស៊ូការ៉េន បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់រត់ភៀសសឹក

រដ្ឋធានីណៃពិដោរ ៖ កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងកម្លាំងចលនាតស៊ូការ៉េ បណ្ដាលឲ្យអ្នកភូមិរាប់រាប់ពាន់នាក់ បានរត់ភៀសសឹក ឆ្លងកាន់ទន្លេមើយ (Moei) ចេញពីប្រទេសមីយ៉ាន់ម៉ា ចូលមកកាន់ខេត្តមេសត (Mae Sot) នៃប្រទេសថៃ ហើយប៉ូលិសព្រំដែនថៃ ក៏បានដាក់រថពាសដែក ចេញល្បាត ដើម្បីធានាថា តំបន់ព្រំដែនមានសុវត្ថិភាព។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកភូមិមីយ៉ាន់ម៉ា ជាង ៥ ០០០នាក់បាត់ភៀសសឹក ក្រោយពេលមានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង រយៈពេលេ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងមនេះ រវាងកងទ័ពរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា និង កម្លាំងចលនាតស៊ូការ៉េន។ ជនភៀសសឹកមីយ៉ាន់ម៉ាទាំងនោះ បានឆ្លងទន្លេមើយ (Moei) ចេញពីទឹកដីប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងឃុំតាក ស្រុកមេសត ខេត្តមេសត ប្រទេសថៃ ដើម្បីស្វែងរកទីជ្រកកោន។

យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានវា.យប្រ.ហារតាមផ្លូវអាកាស និង គាំទ្រដោយកាំ.ភ្លើងធំ បា.ញ់សន្ធាប់ទៅលើទីតាំដ៏រឹងមាំរបស់កម្លាំងចលនាតស៊ូ នៅក្នុងរដ្ឋការ៉េន ប្រទេសមីយ៉ាន់ម៉ា។ ការវា.យប្រ.យុទ្ធគ្នាយ៉ាងបង្ហូរឈាមនេះ បានបង្ខំឲ្យអ្នកភូមិរបស់មីយ៉ាន់ម៉ា ចំនួន ៥ ៣៨៤នាក់ រត់ឆ្លងទន្លេមើយ (Moei) ហើយស្វែងរកការជ្រកកោន នៅលើទឹកដីថៃ។

អាជ្ញាធរខេត្តមេសត នៃប្រទេសថៃ បានបញ្ជាក់ថា ដោយសារតែមានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង នៅជិតព្រំដែន រវាងប្រទេសថៃ និង មីយ៉ាន់ម៉ា និងមានជនភៀសសឹក ជាង ៥ ០០០នាក់ បែបនេះ កងពលប៉ូលិសល្បាតព្រំដែនលេខ៣៤ បានដាក់ពង្រាយរថពាសដែក ប្រភេទ V-150 ចំនួន២គ្រឿង សម្រាប់ជួយទ្រទ្រង់ដល់ប្រតិបត្ដិការតាមព្រំដែនរបស់ប៉ូលិសថៃ ដើម្បីធានាថា តំបន់ព្រំដែនមានសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×