Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាមីយ៉ាន់ម៉ាន់ បន្ដវា.យប្រ.ហារតាមអាកាសលើភូមិឋានអ្នកស្រុក ស.ម្លាប់មនុស្សជាង៣០នាក់

រដ្ឋធានីណៃពិដោរ៖ អង្គការមនុស្សធម៌អន្ដរជាតិ បានអះអាងថា បុគ្គលិករបស់ខ្លួន ចំនួន២នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីកងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា វា.យប្រ.ហារទៅលើភូមិឋានរបស់អ្នកស្រុក ដោយបានស.ម្លាប់មនុស្ស ជាង៣០នាក់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ថា អង្គការមនុស្សធម៌អន្ដរជាតិសង្រ្គោះកុមារ បានអះអាងថា បុគ្គលិករបស់ខ្លួន ចំនួន២នាក់ កំពុងតែបាត់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពេលកងទ័ពបើការការវា.យប្រ.ហារទៅលើភូមិឋានរបស់អ្នកស្រុក ហើយរកឃើញសាកសពរបស់ជនរងគ្រោះ ជាង៣០នាក់។ ការប្រទះឃើញសាកសពរបស់ជនរងគ្រោះយ៉ាងច្រើន ក្រោយពេលពួកយោធារបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានប្រ.ហារទៅលើភូមិមួយ ដែលមានប្រជាពលរដ្ឋ ប្រហែល៦ ០០០នាក់រស់នៅ។

អង្គការមនុស្សធម៌អន្ដរជាតិសង្រ្គោះកុមារ បានបន្ដថា កងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្ខំមនុស្សឲ្យចេញពីរថយន្ដរបស់ពួកគេ នៅភាគខាងកើត រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា។ ពលរដ្ឋខ្លះ ត្រូវបានពួកយោធាមីយ៉ាន់ចាប់ខ្លួន ហើយអ្នកខ្លះត្រូវបានពួកយោធាបា.ញ់ស.ម្លាប់ រួចដុតបំផ្លាញសាកសព ដើម្បីបំបាត់ភស្ដុតាង។ ដោយឡែកកុមារ និងស្រ្ដីជាច្រើននាក់ ត្រូវបានគេជឿជាក់ថា ក៏ស្ថិតក្នុងចំណោមជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុ វា.យប្រ.ហារតាមអាកាស កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នោះផងដែរ។

ស្របគ្នានឹងការអះអាងរបស់អង្គការមនុស្សធម៌អន្ដរជាតិសង្គ្រោះកុមារនោះដែរ មន្រ្ដីយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានអះអាងថា កងទ័ពរបស់ខ្លួន បានស.ម្លាប់ក្រុមភេ.រវករប្រដាប់អា.វុធជាច្រើននាក់ នៅភាគខាងកើត រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា។

ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរ រហូតឈានដល់ការវា.យប្រ.ហារគ្នាយ៉ាងប.ង្ហូរឈា.ម រវាងកងទ័ពរដ្ឋាភិបាល និងចលនាតស៊ូរបស់ប្រជាពលរដ្ឋ នៅតាមរដ្ឋនានា ក្រោយពេលពួកឧត្ដមសេនីយ៍យោធា បានធ្វើរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ការរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) មេដឹកនាំបក្ស NLD នេះ នាំឲ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ចំណែកពួកយោធា ដឹកនាំដោយលោកឧត្ដមសេនីយ៍ Min Aung Hlaing ក៏បានបង្ក្រាបយ៉ាងប.ង្ហូរឈា.ម ដោយបានស.ម្លាប់ក្រុមអ្នកតវ៉ាប្រឆាំង យ៉ាងតិចជាង ១ ៣០០នាក់។ ដោយឡែក ប្រជាពលរដ្ឋ ជាង ១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×