Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្មឆេះស្រឡាង ចំនួនអ្នកបាត់បង់ជីវិត និងរងរបួស ជាង១០០នាក់

រដ្ឋធានីដាកា (Dhaka) ៖ អគ្គីបានលេបត្របាក់ស្រឡាងមួយគ្រឿង ដឹកអ្នកដំណើរ ប្រហែល៨០០នាក់ បណ្ដាឲ្យមនុស្សយ៉ាងតិច ៣៩នាក់បាត់បង់ជីវិត និង ប្រហែល១០០នាក់ផ្សេងទៀត រងរបួស កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃសុក្រ ទី២៤ ខែធ្នូ នៅតំបន់ភាគខាងត្បូង ទីប្រជុំជនជនបទ Jhalokati មានចម្ងាយ២៥០គីឡូម៉ែត្រ នាភាគខាងត្បូង រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ថា ស្រឡាងមួយគ្រឿង ប្រភេទ MV Avijan-10 មានកម្ពស់៣ជាន់ បានផ្ទុកអ្នកដំណើរជាង៥០០នាក់។ ពួកគេ ភាគច្រើន ធ្វើដំណើរកម្សាន្ដ និងទៅលើបងប្អូន ហើយ មិត្តភក្ដិ នាពេលចុងសប្ដាហ៍។ ប៉ុន្ដែស្រឡាងនោះ បានផ្ទុះឆេះ នៅកណ្តាលទន្លេ។

នៅក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ បានស.ម្លាប់មនុស្សយ៉ាងតិច៣៩នាក់ និង ១០០នាក់ផ្សេងទៀត រងរបួស។ រីឯចំនួនអ្នកស្លា.ប់ អាចនឹងកើនបន្ថែមទៀត ដោយសារមានអ្នករងរបួសធ្ងន់ច្រើន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅក្នុងហេតុការណ៍នោះ អ្នកដំណើរបាននាំគ្នាលោតចុះទៅក្នុងទឹក ខ្លះហែលឡើងគោក បានរួចផុតពីគ្រោះថ្នាក់ និងខ្លះលង់ទឹកស្លា.ប់។

លោក Moinul Haque មន្រ្ដីប៉ូលិសម្នាក់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះ បានរកឃើញសាកសពរបស់ជនរងគ្រោះ ចំនួន៣៧នាក់ ត្រូវបានស្រង់ចេញពីទឹកទន្លេ និង២នាក់ផ្សេងទៀត ត្រូវបានភ្លើងឆេះ ហើយស្លា.ប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នករងរបួស៧០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយខ្លះត្រូវភ្លើងឆេះរលាករលួយពេញខ្លួន៕ រក្សាសិទ្ធិដោយ ៖​ សិទ្ធិដោយ ៖ សារាយSN

×