រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា ការចូលទៅកាន់អង្គការណាតូ ដែលអាចធ្វើទៅបានរបស់អ៊ុយក្រែន នឹងបង្កជាការគំ.រាមកំ.ហែងដល់ទីក្រុងម៉ូស្កូ ដែលរុស្ស៊ីមិនអាចទទួលយកបានឡើយ រួមទាំងលទ្ធភាព ដែលប្រព័ន្ធការពារមីស៊ីល អាចត្រូវបានដាក់ ដោយផ្ទាល់នៅតាមព្រំដែនរុស្ស៊ី។

ថ្លែងទៅកាន់កាសែត Bosnian Oslobodjenje លោក Sergey Lavrov បាននិយាយថា ភាគីទាំងអស់ត្រូវតែកាត់បន្ថយកម្រិត នៃការប្រឈមមុខដាក់គ្នា ដែលបានបង្កឡើង ដោយមន្ត្រីអាមេរិក ដែលជាអ្នកការពារប្រទេសអ៊ុយក្រែន។
អង្គការណាតូ ព្រមជាមួយនឹងលទ្ធភាពនៃប្រព័ន្ធវា.យប្រ.ហារ ដោយមីស៊ីលដែលអាចលេចចេញនៅជិតព្រំដែនរបស់រុស្ស៊ី នឹងបង្កជាការគំ.រាមកំ.ហែងដែល មិនអាចទទួលយកបាន ចំពោះសន្តិសុខរុស្ស៊ី។ និងថា វាអាចបង្កហានិភ័យ ផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ រហូតដល់ និងរួមទាំងជម្លោះទ្រង់ទ្រាយធំនៅអឺរ៉ុប។

ការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍មួយថា ទីក្រុងមូស្គូកំពុងតែប្រមូលផ្តុំ កងទ័ពយ៉ាងច្រើននាក់ នៅតាមព្រំដែនប្រទេសអ៊ុយក្រែន។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចមួយចំនួន បានចុះផ្សាយថា ការលុកលុយ ជិតមកដល់ហើយ។ ដោយឡែក អង្គការណាតូ បានព្រមានរុស្ស៊ី ម្តងហើយម្តងទៀតថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ប្រសិនបើមានសកម្មភាព យោធាណាមួយកើតឡើង។
កាលពីដើមសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាព នៃក្រសួងការពារជាតិ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ថា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធណាតូ បានបង្ហាញវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែន នោះរុស្ស៊ីនឹងត្រូវចំណាយពេលត្រឹមតែ៧-១០ នាទីប៉ុណ្ណោះ ដើម្បីធ្វើការបា.ញ់មីស៊ីមីល ចេញពីទីក្រុងមូស្គូ។ ក្នុងនោះ ប្រធានាធិបតីរុស្ស៊ី ក៏បានសង្កត់ធ្ងន់ថា នេះគឺ សកម្មភាពដ៏ធ្ងន់ធ្ងរ ចំពោះបញ្ហាប្រឈមជាមួយរុស្ស៊ី។

កាល ពី ថ្ងៃ សុក្រ សប្តាហ៍ មុន ទីក្រុង ម៉ូស្គូ បានស្នើទៅ កាន់សហរដ្ឋអាមេរិក និងអង្គការណាតូ ក្នុងទម្រង់ ជាសេចក្តីព្រាងសន្ធិសញ្ញាចំនួនពីរ។ ឯកសារទាំងទាំងពីរនោះ រួមមាន៖ បញ្ជីនៃការធានាសន្តិសុខ រួមទាំងការទាមទារ ដែលណាតូ នឹងមិនពង្រីកសមត្ថភាព ទៅតំបន់ភាគខាងកើត ដែលពីមុនជាផ្នែកមួយ នៃសហភាពសូវៀត។ ប្រសិនបើមានការចុះហត្ថលេខា វាក៏នឹងមើលឃើញថា ការចល័តទ័ពនៅជិតព្រំដែនរុស្ស៊ី មានកម្រិត និងរារាំងមីស៊ីល មិនឱ្យដាក់នៅជិតព្រំដែន៕ ប្រភព៖ RT News



