រដ្ឋធានីតេអ៊ីរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយបានបា.ញ់មីស៊ីលបាលីស្ទិក ជាច្រើនគ្រាប់ ហើយសកម្មភាពយោធារបស់រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ នាពេលនេះ គឺជាការឆ្លើយតបទៅនឹងការគំ.រាមកំ.ហែងរបស់អ៊ីស្រាអែល កាលពីពេលថ្មីៗកន្លងមកនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា កងទ័ពប៉ារ៉ារបស់ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (ហៅកាត់ IRGC) បានបា.ញ់មីស៊ីលផ្លោងបាលីស្ទិក ពីដីទៅដីចំនួន១៦គ្រាប់ នៅក្នុងអំឡុងពេលបិទសមយុទ្ធយោធា រយៈពេលប្រាំថ្ងៃ តាមអ្វីដែលពួកឧត្តមសេនីយ៍យោធា នៃប្រទេសនេះ បានអះអាងថា នេះជាការព្រមានដល់អ៊ីស្រាអែល ដែលជាសត្រូវ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា ឈ្មោះមីស៊ីល ត្រូវបានបា.ញ់ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ នោះ រួមមាន មីស៊ីល Emad, Ghadr, Sejjil, Zalzal, Dezful និង Zolfaghar ។ មីស៊ីលទាំងនេះ អាចបា.ញ់បានក្នុងចម្ងាយ ចន្លោះពី៣៥០គីឡូម៉ែត្រ-២ ០០០គីឡូម៉ែត្រ ហើយបានបា.ញ់ដោយជោគជ័យទៅលើគោលដៅតែមួយ ក្នុងពេលដំណាលគ្នា ខណៈយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ចំនួន១០គ្រឿង បានវា.យប្រ.ហារទៅលើគោលដៅរៀងៗខ្លួន។ ចំណែកបណ្ដាញទូរទស្សន៍របស់រដ្ឋ ក៏បានបង្ហាញពីមីស៊ីលបា.ញ់ប្រ.ហារ ទៅលើតំបន់វាលខ្សាច់នោះផងដែរ។

លោកឧត្ដមសេនីយ៍ Mohammad Bagheri មេទ័ពកំពូលរបស់អ៊ីរ៉ង់ បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍របស់រដ្ឋ ថា «សមយុទ្ធយោធានេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការគំ.រាមកំ.ហែងរបស់អ៊ីស្រាអែល។ មីស៊ីលបាលីស្ទិកចំនួន១៦គ្រាប់ បានវា.យប្រ.ហារទៅលើគោលដៅ ប្រកបដោយជោគជ័យ»។
ការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ បានកើតឡើង ក្រោយពេលលោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានជួបជាមួយនឹងលោក Naftali Bennett នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ចំពេលបក្សប្រឆាំង នៅក្នុងប្រទេសអ៊ីស្រាអែល ខិតខំប្រឹងប្រែ ងធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដំណើរការឡើងវិញ។

ជាមួយគ្នានេះ លោក Naftali Bennet នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ ពី «ការគំ.រាមកំ.ហែងនុយក្លេអ៊ែរ» និង បានចោទប្រកាន់ថា ប្រាក់ចំណូលដែលទទួលបាន មកពីការបន្ធូរបន្ថយទណ្ឌ.កម្ម នឹងត្រូវប្រើប្រាស់ ដើម្បីទទួលបានគ្រឿងសព្វាវុធ សម្រាប់ធ្វើបាបប្រជាជនអ៊ីស្រាអែល។
ដោយឡែក អ៊ីរ៉ង់វិញ បានអះអាងថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ ចង់បានត្រឹមតែការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិល តែប៉ុណ្ណោះ។ ប៉ុន្ដែមហាអំណាចលោកខាងលិច បាននិយាយថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ អាចនឹងត្រូវបានប្រើប្រាស់ សម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN
















