Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជំងឺកូវីដ-១៩នៅលើពិភពលោក ផ្ទុះការឆ្លងថ្មី កើនឡើងជិត១លាននាក់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក មានករណីឆ្លងថ្មីកើនដល់ ៩៥៤ ៨៤២នាក់ និងករណីស្លាប់ថ្មី ៦ ៤៧៨នាក់ ហើយក្នុងចំណោមប្រទេស និង ដែនដី២២០ គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង និង អេស្ប៉ាញ ឆ្លងកើនឡើងខ្លាំងជាងគេ។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៩៥៤ ៨៤២នាក់ និងករណីស្លាប់ថ្មី ៦ ៤៧៨នាក់។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ២៧៨,៤៧លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ជាង៥,៤លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៤៩,១៣លាននាក់។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២៥៥ ៩០៩នាក់ និង មានករណីស្លា.ប់ថ្មី ១ ១១៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៥២,៧៧លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៨៣៤ ៤២៤នាក់ និង មានអ្នកជាសះស្បើយ ជាង៤០,៩៦លាននាក់។

ចក្រភពអង់គ្លេស មានអ្នកឆ្លងថ្មី ១១៩ ៧៨៩នាក់ និង ករណីស្លាប់ថ្មី ដោយកូវីដ-១៩ ១៤៧នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩សរុប ជាង១១,៧៦លាននាក់ ហើយក្នុងនោះស្លា.ប់ ១៤៧ ៧២០នាក់ និង មានអ្នកជាសះស្បើយ ជាង៩,៦១លាននាក់។

បារាំង រកឃើញករណីឆ្លងថ្មី ៩១ ៦០៨នាក់ និង មានករណីស្លា.ប់ថ្មី ដោយកូវីដ ១៧៩នាក់ ។ បារាំង មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ៨,៨៨លាននាក់ ហើយក្នុងនោះស្លា.ប់ ១២២ ២៩៥នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៧លាននាក់។

អេស្ប៉ាញ មានអ្នកឆ្លងកូវីដ-១៩ថ្មី ៧២ ៩១២នាក់ និង មានករណីស្លា.ប់ថ្មី៨២នាក់។ អេស្ប៉ាញ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៥,៧១លាននាក់ និង មានអ្នកជាសះស្បើយ ៨៩ ០១៩នាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៤ នៅលើពិភពលោក ដោយមានករណីឆ្លងថ្មី ១០០នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ១០០ ៦៤៤នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៤ ១៨៥នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×