Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់អណ្ដូងរ៉ែត្បូង នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កម្មករម្នាក់ស្លា.ប់ និងបាត់ខ្លួនយ៉ាងតិច៧០នាក់

រដ្ឋធានីណៃពិដោរ ៖ កម្មករអណ្ដូងរ៉ែត្បូងមួយកន្លែង បានជួបនឹងគ្រោះដ៏អាក្រក់ ត្រូវបាក់ដីសង្កត់ បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និង បាត់ខ្លួនយ៉ាងតិច ចន្លោះពី៧០-១០០នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឹ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងតំបន់ផាកាន់ (Hpakant) ស្ថិតក្នុងរដ្ឋកាឈីន (Kachin) នាភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែធ្នូ ថា អណ្ដូងរ៉ែត្បូងមួយគន្លែង នៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា បានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ បណ្ដាលឲ្យកម្មករម្នាក់បាត់បង់ជីវិត និង មនុស្ស យ៉ាងហោច៧០នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។

ជាមួយគ្នានេះ ក្រុមអ្នកជួយសង្រ្គោះ បានបញ្ជាក់ថា « ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ នៅក្នុងអណ្តូងរ៉ែត្បូង នៅតំបន់ ផាកាន់ (Hpakant) ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស។ ឧទ្ទវហេតុនេះ បានបណ្ដាលឲ្យមនុស្ស ចន្លោះប្រហែល៧០-១០០នាក់ កំពុងតែបាត់ខ្លួន»។

ដោយឡែក កម្មករម្នាក់បានបាត់បង់ជីវិត និង២៥នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកក្រុមអ្នកជួយសង្គ្រោះ កំពុងតែរុករកអ្នកនៅរស់រានមានជីវិតបន្តទៀត៕រក្សាសិទ្ធិដោយ ៖ សារាយSN

×