Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរបបសឹកមីយ៉ាន់ម៉ា វា.យឆ្ម.ក់តាមអាកាសលើអ្នកភូមិ ស.ម្លាប់មនុស្សជាច្រើននាក់

រដ្ឋធានីណៃពិដោរ ៖ កងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឆ្មក់វាយប្រហារ តាមអាកាសទៅលើភូមិឋានមួយ ដែលមានប្រជាពលរដ្ឋរស់នៅប្រហែល៦ ០០០នាក់ បណ្ដាលឲ្យមានមនុស្សស្លា.ប់យ៉ាងច្រើន ហើយសាកសព យ៉ាងតិច៩នាក់ ត្រូវបានរកឃើញ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ជាសមាជិក នៃកម្លាំងចលនាការពារខ្លួនប្រឆាំងនឹងរដ្ឋប្រ.ហារយោធា ខណៈអ្នកផ្សេងទៀត ជាជនស៊ីវិល និង កុមារ។ សាកសពរបស់ជនរងគ្រោះទាំង៩នាក់នោះ ត្រូវបានរកឃើញ នៅតំបន់ភាគកណ្ដាល នៃប្រទេសមីយ៉ាន់ម៉ា ក្រោយពេលពួកយោធា នៃរដ្ឋាភិបាលសឹក ឆ្មក់វាយប្រហារតាមអាកាសទៅលើភូមិឋានរបស់អ្នកស្រុក។

បើតាមគេហទំព័រ Myanmar Now បានរាយការណ៍ កាលពីថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ថា សាកសពរបស់ជនរងគ្រោះ ជាច្រើននាក់ ត្រូវបានរកឃើញ ដោយសមាជិកក្រុមស្រាវជ្រាវ និងសង្គ្រោះ ដែលបានទៅដល់ខាងក្រៅភូមិ Hnan Khar ស្ថិតក្នុងទីក្រុង Gangaw នាតំបន់ Magway ។ ការរកឃើញសាកសពដ៏ច្រើននេះ បានកើតឡើងជាបន្ដបន្ទាប់ ក្រោយពេលមានការឆ្មក់វា.យប្រ.ហារ តាមផ្លូវអាកាសរបស់ពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា។

បើតាមអ្នកនាំពាក្យ របស់កម្លាំងការពារខ្លួនរបស់ប្រជាជន តស៊ូប្រឆាំងនឹងអំពើរដ្ឋប្រហារ (PDF) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកយោធាបានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីឆ្ម.ក់វា.យប្រ.ហារតាមអាកាស ដោយសាររដ្ឋាភិបាលសឹកនេះ កំពុងតែតស៊ូជាមួយក្រុមប្រឆាំងនឹងអំពើរដ្ឋប្រហារ។

បើតាមសារព័ត៌មាន Myanmar Now បានរាយការណ៍ថា ឧទ្ធម្ភាគចក្រចំនួនបីគ្រឿង បានទទួលខុសត្រូវ ចំពោះការវា.យប្រ.ហារផ្លូវអាកាសដ៏សាហាវនេះ។ ដោយឡែក ប្រភពព័ត៌មាននៅក្នុងស្រុក ផ្សេងទៀត បាន AFP ថា កងទ័ពរដ្ឋាភិបាលសឹក បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ចំនួន៥គ្រឿង បានឆ្ម.ក់វា.យប្រ.ហារតាមអាកាសទៅលើភូមិ ដែលមានប្រជាពលរដ្ឋចំនួន ៦ ០០០នាក់រស់នៅ។

កងជីវពលប្រឆាំងរដ្ឋប្រហារ បានផ្ទុះឡើង នៅពាសពេញប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបសឹក ក្រោយពេលមានរដ្ឋប្រ.ហាររឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយពេលរឹបអូសអំណាច ហើយចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់របស់លោកស្រី រួចមក រដ្ឋាភិបាលយោធា បង្ក្រាបយ៉ាងឃោរ.ឃៅព្រៃ.ផ្សៃទៅលើក្រុមអ្នកតវ៉ា ដោយបានស.ម្លាប់មនុស្សយ៉ាងតិច ជាង ១៣០០ នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×