Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសអូមីក្រុង នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាល ដ៏រឹងមាំនៅតំបន់អឺរ៉ុប ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ

បរទេស ៖ រហូតមកដល់ពេលនេះ មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមាន ថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលដ៏ខ្លាំងក្លា នៅតំបន់អឺរ៉ុប ត្រូវធ្លាក់ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអឺរ៉ុប បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាល នៅតំបន់អឺរ៉ុប ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការ WHO បានបញ្ជាក់ថា «ព្យុះមួយទៀត នឹងមកដល់ ហើយរដ្ឋាភិបាលនានា គួរតែរៀបចំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់ សម្រាប់ទប់ស្គាត់នឹងវីរុសបំប្លែងខ្លួនថ្មី»។ ការព្រមានរបស់លោកវេជ្ជបណ្ជិត បានកើតឡើង ស្របពេលប្រទេសជាច្រើន កំពុងតែរឹតបន្ដឹងការរក្សាគម្លាតសង្គមសាជាថ្មី។

ជាមួយគ្នានេះដែរ ប្រទេសអាល្លឺម៉ង់ បានប្រកាសថា វិធានការថ្មីជាច្រើន ក្រោយពិធីបុណ្យគ្រីស្មាស់ រួមមាន ការដាក់កម្រិតនូវពិធីនានា…ជាដើម។ ជាមួយគ្នានេះ ប្រទេសព័រទុយហ្គាល់ ក៏បានបញ្ជាឲ្យបិទរង្គសាល និង ក្លឹបរាត្រីទាំងអស់ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

ដោយឡែក លោក ប៊ូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភព បានច្រានចោលការរឹតបន្តឹងថ្មីណាមួយ សម្រាប់ប្រទេសអង់គ្លេស មុនថ្ងៃបុណ្យណូអែល។ ប៉ុន្តែប្រទេសស្កុតឡែនដ៍ (Scotland), វែលស៍ (Wales) និង អៀរឡង់ដ៍ខាងជើង (Northern Ireland) បានប្រកាសពីការទប់ស្កាត់លើការរួមបញ្ចូលសង្គម។

មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានអះអាងថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី បានរកឃើញមុនដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមុន។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វីរុសអូមីក្រុងកំពុងតែរាតត្បាត នៅទូទាំងពិភពលោក។ ចំណែកប្រទេសនៅតំបន់អឺរ៉ុបយ៉ាងតិច៣៨ នៅក្នុងចំណោម៥៣ប្រទេស បានរកឃើញវត្ដមានរបស់វីរុសអូមីក្រុង។

បើយោងតាមតួលេខចុងក្រោយរបស់អឺរ៉ុប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ តំបន់អឺរុប មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨៩លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១,៥លាននាក់ និង មានអ្នកជាសះស្បើយជាង ៧១លាននាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×