រាជធានីគួឡាឡាំពួ ៖ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ភ្លៀងបានវា.យប្រ.ហារមកលើរដ្ឋចំនួន៨របស់ប្រទេសម៉ាឡេស៊ី បង្កឲ្យមានគ្រោះទឹកជំនន់ដ៏អាក្រក់ បណ្ដាលឲ្យមនុស្សយ៉ាងតិច១៤នាក់បាត់បង់ជីវិត ហើយពលរដ្ឋ ប្រហែល ៥១ ០០០នាក់ផ្សេងទៀត ត្រូវបានជម្លៀស ចេញពីផ្ទះសម្បែងរបស់ពួកគេ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសម៉ាឡេស៊ី បានបណ្ដាលឲ្យមនុស្សយ៉ាងតិច១៤នាក់ បាត់បង់ជីវិត។ ដោយឡែក ពលរដ្ឋ រាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសទៅរកទីមានសុវត្ថិភាព។ នេះជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់ប្រទេសម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ១៩៧១មក។
ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បណ្ដាលឲ្យជន់លិចយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋចំនួន៨ នៃប្រទេសម៉ាឡេស៊ី។ ចំណែកផ្នែកខ្លះ នៃទីក្រុងជាច្រើន និង ភូមិឋាននានា ត្រូវទឹកជន់លិច។

អាជ្ញាធរម៉ាឡេស៊ី បានរាយការណ៍ថា ពលរដ្ឋ ប្រហែល ៥១ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមពលរដ្ឋទាំងនោះ គឺត្រូវជម្លៀសចេញពី Pahang ជារដ្ឋធំមួយ នៅឆ្នេរសមុទ្រ ភាគខាងកើត ប្រទេសម៉ាឡេស៊ី ដែលរងគ្រោះខ្លាំងជាងគេ។
ទោះជាយ៉ាងណា នៅមានមនុស្សជាច្រើននាក់ទៀត ត្រូវបានគេរាយការណ៍ថា កំពុងតែបាត់ខ្លួន ហើយគេនៅតែមានការព្រួយបារម្ភថា ចំនួនអ្នកស្លា.ប់ អាចនឹងកើតឡើងច្រើន បន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ សារាយSN






