Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី Elon Musk នឹងបង់ពន្ធ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ

រដ្ឋធានីវ៉ាស៊ីនតោន ៖ លោក Elon Musk ដែលពិភពលោក បានស្គាល់ថា មហាសេដ្ឋីកំពូលលើលោកមួយរូបរបស់សហរដ្ឋអាមេរិក ហើយត្រូវបាន Bloomberg ប៉ាន់ប្រមាណពីទ្រព្យសម្បត្ដិរបស់គាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានរហូតដល់ទៅ ២៤៣ពាន់លានដុល្លារអាមេរិក បានចេញមុខមកអះអាងថា នៅឆ្នាំនេះ គាត់នឹងបង់ពន្ធ ចំនួន១១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា លោក Elon Musk កំពូលជាកំពូលមហាសេដ្ឋី នៅលើលោកម្នាក់របស់អាមេរិក បានសរសេរ នៅលើបណ្ដាញសង្គមថា គាត់នឹងបង់ពន្ធ ចំនួន១១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ។ គាត់ត្រូវបានគេចាប់អារម្មណ៍ ក្នុងការជជែក ដេញដោលជាសាធារណៈ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម អំពីចំនួនពន្ធ ដែលគាត់ត្រូវបង់។

នៅដើមសប្ដាហ៍នេះដែរ លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា លោក Musk គួរតែបញ្ឈប់ «ការដាក់ទម្ងន់ទៅលើអ្នកផ្សេង»។

លោក Elon Musk បានឆ្លើយតប ថា «សម្រាប់ការងឿងឆ្ងល់ទាំងនេះ ខ្ញុំនឹងបង់ពន្ធ ចំនួន១១ពាន់លានដុល្លាអាមេរិក នៅឆ្នាំនេះ»។ មហាសេដ្ឋីរូបនេះ ជាស្ថាបនិករថយន្ដប្រើអគ្គិសនី Tesla និង ជាស្ថាបនិកក្រុមហ៊ុនយានអវកាស SpaceX ហើយក្លាយជាកំពូលអ្នកមានលើលោក នៅឆ្នាំនេះ។

បើតាមសារព័ត៌មាន Bloomberg បានបញ្ជាក់ថា លោក Elon Musk មានទ្រព្យសម្បត្ដិ ចំនួន២៤៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកក្រុមហ៊ុន Tesla របស់គាត់ មានតម្លៃ១ពាន់ពាន់លានដុល្លារ និង ក្រុមហ៊ុន SpaceX មានតម្លៃ ១០០ពាន់លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×