រដ្ឋធានីណៃពិដោរ ៖ ពួកយោធាមីយ៉ាន់ម៉ា បានស.ម្លាប់ជនស៊ីវិល យ៉ាងតិចជាង ១ ៣០០នាក់ ចាប់តាំងពីការធ្វើរដ្ឋប្រ.ហាររឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយថ្មីៗនេះ គេបានរកឃើញមហារណ្ដៅក.ប់សពជនស៊ីវិល ដែលត្រូវកងទ័ព នៃរបបសឹកនេះ ធ្វើទា.រុណ.កម្ម រហូតដល់ស្លា.ប់។

បើតាមការស៊ើបអង្កេតថ្មីមួយរបស់សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថា BBC បានរកឃើញថា ពួកយោធាមីយ៉ាន់ម៉ា បានអនុវត្ដនូវមហាឃាត.កម្មជាប្រព័ន្ធទៅលើជនស៊ីវិល គិតចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២១មក។ ពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានស.ម្លាប់ពលរដ្ឋជាបុរសយ៉ាងតិច៤០នាក់ នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា ចំនួ៤ករណី នៅទីក្រុង Kani ជាតំបន់ដ៏រឹងមាំរបស់ក្រុមប្រឆាំង ស្ថិតក្នុងស្រុក Sanaing នាតំបន់ភាគកណ្ដាល ប្រទេសមីយ៉ាន់ម៉ា។
សាក្សី និង អ្នកនៅរស់រានមានជីវិត បានអះអាងថា ពួកយោធា ភាគច្រើនសុទ្ធតែក្មេងៗ ហើយខ្លះ មានអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ បាននាំគ្នាទៅឡោមព័ទ្ធអ្នកភូមិ។ បន្ទាប់មកពួកគេបានបំបែកបុរសទាំងនោះ ហើយនាំពួកគាត់ យកទៅស.ម្លាប់ចោល។ ប៉ុន្ដែបើតាមរូបភាពជាវីដេអូ និង រូបភាពជារូបថត បានបង្ហាញថា អ្នកស្លា.ប់ ភាគច្រើនត្រូវបានក្រុមយោធាមីយ៉ាន់ម៉ា ធ្វើទា.រុណ.កម្ម រហូតដល់ស្លា.ប់ ហើយពួកគេបានក.ប់សពរបស់ជនរងគ្រោះ នៅក្នុងផ្នូររាក់ៗ។

រហូតមកដល់ពេលនេះ កងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងតែប្រឈមមុខនឹងចលនាតស៊ូ ដោយកើតចេញពីជនស៊ីល ចាប់តាំងពីពួកយោធាបានរឹបអូសអំណាចគ្រប់គ្រង នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំពើរដ្ឋប្រ.ហារមួយ ដោយបានបណ្ដេញរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ចេញពីអំណាច ហើយចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) និងមន្រ្ដីជាន់ខ្ពស់របស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសមាគមជំនួយអ្នកទោសនយោបាយ (PPAA) បានបញ្ជាក់ថា បើគិតចាប់តាំងពីមានការធ្វើរដ្ឋប្រ.ហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រហូតមកដល់ពេលនេះ មានជនស៊ីវិល យ៉ាងតិច ១ ៣០០នាក់ ត្រូវបានពួកយោធាស.ម្លាប់។ ប៉ុន្ដែទោះជាយ៉ាងណា បច្ចុប្បន្ន អង្គការសហប្រជាជាតិ ក៏កំពុងតែស៊ើបអង្កេតទៅលើករណីរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវអនុវត្ដឡើង ដោយពួកយោធា នៅក្នុងប្រទេសមួយនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN















