Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោកថយចុះ

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក មានការថយចុះបន្ដិច ទាំងករណីស្លា.ប់ថ្មី និងករណីឆ្លងថ្មី ហើយការឆ្លងថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក មានការថយចុះបន្ដិច ខណៈឆ្លងថ្មីច្រើនជាងគេ នៅអង់គ្លេស ហើយរុស្ស៊ី មានករណីស្លា.ប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldomerter បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៤៦៦ ៧៤៩នាក់ និង មានករណីស្លា.ប់ថ្មី ៣ ៦៥៥នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៧៤,៩៩លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ជាង៥,៣៧លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២៥៦,៦៦លាននាក់។ ដោយឡែក អ្នកជំងឺ ជាង២២,៩៥លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៨៨ ៧៥៧នាក់។

ចក្រភពអង់គ្លេស ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩លំដាប់លេខ៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ចំនួន ៨២ ៨៨៦នាក់ ហើយនេះជាចំនួនឆ្លងថ្មីច្រើនជាងគេបំផុត នៅលើពិភពលោក សម្រាប់ថ្ងៃនេះ និងមានករណីស្លាប់ថ្មីត្រឹមតែ៤៥នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុបជាង១១,៣លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ១៤៧ ២១៨នាក់ និង មានអ្នកជាសះស្បើយ ជាង៩,៧លាននាក់។ ចំណែកអ្នកជំងឺជាង១,៤លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះដោយកូវីដ-១៩ខ្លាំងជាងគេ រកឃើញករណីឆ្លងថ្មី ៦៦ ៧៥១នាក់ និង មានករណីស្លា.ប់ថ្មី១០៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៥១,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៨២៧ ៣២៣នាក់ និងមានអ្នកជាសះស្បើយ ជាង៤០,៥លាននាក់។ ដោយឡែក អ្នកជំងឺជាង១០,៣លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

រុស្ស៊ី ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់លេខ៥ ដោយមានករណីឆ្លងថ្មី ២៧ ៩៦៧នាក់ និងមានករណីស្លា.ប់ថ្មី ១ ០២៣នាក់។ នេះជាករណីស្លា.ប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុបជាង១០,២លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ២៩៧ ២០៣នាក់ និង មានអ្នកជាសះស្បើយ ជាង ៨,៩លាននាក់។ ចំណែកអ្នកជំងឺ ជាង៩២៣ ០០០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

ដោយឡែក ប្រទេសចិនជាប្រភពកំណើតកូវីដ-១៩ មានករណីឆ្លងថ្មី ៨៣នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិន ឈរនៅលើលេខរៀងទី១១៣នាក់ នៃបណ្ដាប្រទេសមានអ្នកឆ្លងកូវីដច្រើន នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ១០០ ២៨៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩៣ ៩៦៣នាក់។ ចំណែកអ្នកជំងឺចំនួន ១ ៦៨៥នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×