Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋអាហ្វហ្គានីស្ថានជាង២៣លាននាក់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ

បរទេស ៖ ក្រោយពេលពួកតាលីបង់ បានរឹបអូសអំណាច ពីរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះមក សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះ ត្រូវដូលរលំ បណ្ដាលឲ្យពលរដ្ឋជាង២៣លាននាក់ ប្រឈមមុខនឹងគ្រោះអត់ឃ្លាន ហើយទើបតែពេលនេះ អង្គការសហប្រតិបត្ដិការអ៊ិស្លាម ដែលមានប្រទេសជាសមាជិកចំនួន៥០ចូលរួម បានសន្យាផ្ដល់មូលនិធិដ៏គួរឲ្យទុកចិត្តមួយ សម្រាប់ជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ថា អង្គការសហប្រតិបត្ដិការអ៊ីស្លាម ហៅកាត់ OIC បានសន្យាបង្កើតមូលនិធិមនុស្សធម៌ សម្រាប់ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយសារមនុស្សរាប់លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន និង ភាពក្រីក្រ។ ប្រទេសអាស៊ីកណ្ដាលមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើយ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពចេញ ទើបធ្វើឲ្យពួកតាលីបង់មានឱកាសវាយលុក ចូលកាន់កាប់ និងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង សាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

បច្ចុប្បន្ន ពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួន២៣លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ រីឯគ្រឿងបរិក្ខារសុខាភិបាល មានការខ្វះខាតយ៉ាងខ្លាំង មិនអាចបំពេញតាមតម្រូវការបាន។ ចំណែកគ្រូបង្រៀន៧០ភាគរយ មិនទទួលបានប្រាក់ខែ ហើយកុមារអាហ្វហ្គានីស្ថានរាប់លាននាក់ មិនបានចូលសាលារៀនបាន។

ជាមួយគ្នានេះ អង្គការសហប្រតិបត្ដិការអ៊ិស្លាម (OIC) ដែលមានប្រទេសចំនួន៥០ជាសមាជិក បានសន្យាបង្កើតមូលនិធិដ៏គួរឲ្យទុកចិត្តមួយ សម្រាប់ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសពីគ្រោះអត់ឃ្លាន និងភាពក្រីក្រ។ វិបត្ដិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែត្រូវការជំនួយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយទ្រព្យសម្បត្ដិរបស់ប្រទេសនេះ ក៏ត្រូវបានបង្កក ដោយសហគមន៍អន្ដរជាតិ ក្រោយពេលពួកតាលីបង់រឹបអូសអំណាចសាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ដំណោះស្រាយរបស់ OIC បានចេញ ក្រោយកិច្ចប្រជុំមួយ បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អ៊ិស្លាម នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីរំដោះស្រាយ និងលៃលករកជំនួយ នៅត្រីមាសទីមួយ នៃឆ្នាំ២០២២៕រក្សាសិទ្ធិដោយ ៖ សារាយSN

×