Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវា.យប្រ.យុទ្ធគ្នានៅក្នុងរដ្ឋការ៉ែន នៅតែបន្ដ ធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាង២ ៥០០នាក់រត់ភៀសខ្លួន

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និង កងកម្លាំងរបស់ជនជាតិភាគតិចការ៉ែន (KNU) នៅបន្ដ ហើយមានសភាពខ្លាំងក្លា ធ្វើឲ្យពលរដ្ឋភូមាជាង២ ៥០០នាក់ បានរត់ភៀសខ្លួន ឆ្លងដែនជូលទៅលើទឹកដីថៃ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ថា គិតមកដល់ថ្ងៃសុក្រ ទី១៧ ខែធ្នូ គឺមានរយៈពេល៣ថ្ងៃកន្លងមកហើយ ដោយការវា.យប្រ.យុទ្ធគ្នា រវាងកងទ័ព នៃរបបយោធាមីយ៉ាន់ម៉ា (ឬភូមា) និង កងកម្លាំងជនជាតិភាគតិចការ៉ែន (KNU) នៅតែបន្ដ ដោយកាន់តែមានសភាពខ្លាំងឡើង។ សកម្មភាពវា.យប្រ.យុទ្ធគ្នាយ៉ាងប.ង្ហូរឈា.មនេះ ធ្វើឲ្យប្រជាពលរដ្ឋភូមា សរុប ២ ៥០៣នាក់ ហើយក្នុងនោះមានកុមារ ៥៤៣នាក់ បានរត់ភៀសខ្លួន ឆ្លងដែនចូលមកទឹកដីខេត្តតាក (Tak) ប្រទេសថៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៃប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា ការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង រវាង កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងកម្លាំងជនជាតិភាគតិច បានកើតឡើង កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេលកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចូលទៅដល់ទឹកដីការ៉ែន ( KNU) ហើយដើរចាប់ខ្លួនក្រុមអ្នកប្រឆាំងជាច្រើននាក់ រួមទាំងអតីតសមាជិកសភា មកពី អតីតរដ្ឋាភិបាលរបស់លោកស្រី អ៊ោង សាន់ ស៊ូ ជី (Aung San Suu Kyi) ដែលត្រូវពួកយោធាធ្វើរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

KNU ជាកងកម្លាំងជនជាតិភាគតិចដ៏ធំមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ពួកគេមានមូលដ្ឋាននៅក្នុងរដ្ឋការ៉ែន (Karen) នាភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា ហើយស្ថិតនៅជាប់ព្រំដែនថៃ ដោយមានប្រជាជន សរុប ១,៦លាននាក់។ ទោះជាយ៉ាងណ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់អំពីចំនួនមនុស្សស្លាប់ និងរបួស ឬទំហំ នៃការខូចខាត នៅក្នុងការប្រ.យុទ្ធគ្នានេះឡើយ។ ដោយឡែកសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា បានចេញផ្សាយថា កងទ័ព នៃរបបយោធាមីយ៉ាន់ម៉ា យ៉ាងហោចណាស់១៨នាក់បានបាត់បង់ជីវិត។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា ពួកយោធារបស់រដ្ឋាភិបាលយោធា បានវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិចសម្ព័ន្ធជាតិការ៉ែន (KNU) កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងទីក្រុង ឡាយ កាយ ករ (Lay Kay Kaw) ស្ថិតនៅជិតព្រំដែនប្រទេសថៃ។ ការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង បានធ្វើឲ្យអ្នកភូមិរាប់រយនាក់ រត់គេចខ្លួន ឆ្លងកាត់ទន្លេមួយ ដែលជាផ្នែក នៃព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា និងថៃ។

មន្ត្រីរដ្ឋាភិបាលថៃម្នាក់ សុំមិនប្រាប់អត្ដសញ្ញាណ បានបញ្ជាក់ថា ជនជាតិភូមា ចំនួន ៧០០នាក់ បានឆ្លងដែន រវាងប្រទេសទាំង២។ ចំណែកអាជ្ញាធរថៃ ក៏បានផ្ដល់ស្បៀងអាហារ និងទីជម្រកដល់ជនភៀសខ្លួនទាំងនោះផងដែរ។

ដោយឡែក លោកស្រី Naw K’nyaw Paw អគ្គលេខាធិការ នៃអង្គការស្ត្រីការ៉ែន (Karen) បានបញ្ជាក់ថា អ្នកភូមិជនជាតិភូមា ជាង ១០០០នាក់ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែន បន្ទាប់ពីមេដឹកនាំសហគមន៍ បានចរចាជាមួយអាជ្ញាធរថៃ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×