រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ វីរុសកូវីដ-១៩ បានបំប្លែងខ្លួនថ្មីជាច្រើនប្រភេទ ដែលគួរឲ្យភ័យខ្លាចបំផុត បើទោះជា បានចាក់វ៉ាក់សាំងហើយក្ដី តែនាយកប្រតិបត្ដិក្រុមហ៊ុន បង្កើនវ៉ាក់សាំងដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក បានអះអាងថា កូវីដនេះនឹងនៅតែមានវត្ដមាន នៅលើភពផែនដីនេះរហូត ហើយវាគ្រាន់តែផ្លាស់ប្ដូរទៅជាជំងឺឆ្លង ដូចជា ជំងឺផ្ដាសាយដែរ។

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនបង្កើតវ៉ាក់សាំងដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក Pfizer បានអះអាងថា ពេលវេលាអាចនឹងប្រែប្រួល ពីកន្លែងមួយទៅកន្លែងមួយ ដោយវីរុសនេះ នៅតាមតំបន់ខ្លះផ្លាស់ប្តូរទៅជាប្រភេទជំងឺឆ្លង នៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខនេះ ហើយវីរុសកូវីដ-១៩នេះ នឹងមិនបានបាត់ទៅណាទេ ប៉ុន្តែវានឹងក្លាយទៅជាជំងឺ ដែលការពារ ដោយវ៉ាក់សាំងបាន ដូចជា ជំងឺផ្តាសាយដែរ។
បើតាមសារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា នាយកប្រតិបត្ដិក្រុមហ៊ុន Pfizer បានបញ្ជាក់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា វីរុសកូវីដ-១៩នេះ នឹងក្លាយទៅជាជំងឺឆ្លង នៅដើមឆ្នាំ២០២៤។ នេះមានន័យថា មេរោគនេះនឹងផ្លាស់ប្តូរ ពីគ្រោះអាសន្នជាសកលទៅជាមានវត្តមានរៀងរហូត ដែលអាចបណ្តាលឱ្យមានការផ្ទុះឡើង នៅក្នុងតំបន់នានា នៅជុំវិញពិភពលោក ដូចជា ជំងឺផ្តាសាយ។

លោកស្រី Nanette Cocero ប្រធានវ៉ាក់សាំងនៅលើពិភពលោករបស់ក្រុមហ៊ុន Pfizer បានបញ្ជក់ នៅក្នុងអំឡុងពេលមានការលើកឡើង ពីវិនិយោគិន កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា «យើងជឿថា កូវីដនេះ នឹងផ្លាស់ប្តូរទៅជាជំងឺឆ្លង ដែលមានសក្តានុពលខ្លាំង នៅឆ្នាំ២០២៤។ ប៉ុន្ដែទោះជាយ៉ាងណា កូវីដ-១៩នេះ នឹងឈានដល់កម្រិតឆ្លងមួយ ខណៈប្រជាជនមានភាពស៊ាំគ្រប់គ្រាន់ ពីការចាក់វ៉ាក់សាំង ឬពីការឆ្លងកាលពីមុន ដើម្បីរក្សាការឆ្លង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដោយអាចគ្រប់គ្រងបាន ទោះបីជាមេរោគនេះឆ្លងរីករាលដាលយ៉ាងណាក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN













