Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអឺរ៉ុប ព្រមានរដ្ឋាភិបាលទីក្រុងមូស្គូ ប្រឆាំងនឹងគម្រោងឈ្លា.នពា.នអ៊ុយក្រែន

បរទេស ៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក និង ប្រមុខការទូតចក្រភពអង់គ្លេស ព្រមានដល់រុស្ស៊ី ពីផលវិបាកខាងសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ជុំវិញគម្រោងលើកទ័ពចូលឈ្លា.នពា.នអ៊ុយក្រែននោះ បណ្ដាមេដឹកនាំអឺរ៉ុប ក៏បានធ្វើតាមដែរ ដោយព្រមានប្រឆាំងនឹងសកម្មភាពអរិភាព ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភ ពីរុស្ស៊ីបង្កើនកងកម្លាំងរបស់ខ្លួន នៅតាមព្រំដែន នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC ចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមមេដឹកនាំអឺរ៉ុប បានផ្ញើសារព្រមានចុងក្រោយ នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ដល់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះផែនការលើកកងទ័ព វាយលុកចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅចុងខែមករា ឆ្នាំ២០២២។ ការព្រមានរបស់ក្រុមមេដឹកនាំអឺរ៉ុប បានកើតឡើង ក្រោយពេលមានការព្រមានពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង រដ្ឋមន្រ្ដីក្រសួងការបរទេសអង់គ្លេស អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ច ដល់រដ្ឋាភិបាលទីក្រុងមូស្គូ។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រុស្ស៊ីមិនមានគោលបំណង នៅក្នុងវា.យលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះឡើយ។

ក្រុមចារកម្មរបស់ប្រទេសលោកខាងលិច ជឿថា រុស្ស៊ី បានបញ្ជូនកងទ័ពរបស់ខ្លួន កើនដល់១០០ ០០០នាក់ ទៅបោះមូលដ្ឋានកងទ័ព នៅជិតព្រំដែន ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ អាជ្ញាធរអ៊ុយក្រែន បានប្រកាសថា ទីក្រុងមូស្គូ អាចនឹងរៀបចំផែនការវា.យលុ.ក ដោយកម្លាំងយោធា ចូលឈ្លានពាន មកលើទឹកដីរបស់ខ្លួន នៅចុងខែមករា ឆ្នាំ២០២២ បើទោះជាមន្ត្រីអាមេរិក អះអាងថា ករណីនេះនៅតែមិនទាន់ច្បាស់ ថាតើលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចចិត្តវា.យលុ.ក ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×