Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងយល់អំពីវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron ដែលឆ្លងលឿនបំផុត

បរទេស៖ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញពីតម្រុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីមូលហេតុ នៃវីរុសបំប្លែងខ្លួន Omicron ឆ្លងយ៉ាងឆាប់រហ័ស ខណៈក្រុមអ្នកជំនាញវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យហុងកុង រាយការណ៍ ថា វីរុសបំប្លែងខ្លួនថ្មីនេះ កើនឡើង ប្រហែល៧០ដង នៅក្នុងជាលិកាផ្លូវដង្ហើមរបស់មនុស្ស ក្រោយការឆ្លង ពោលគឺវាឆ្លងលឿន ជាងវីរុស Delta ទៅទៀត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា អង្គការសុខភាពពិភពលោក បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ប្រហែលជាមានវត្តមាន នៅក្នុងប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ករណីដ៏ធ្ងន់ធ្ងរ នៃវីរុស Omicron នេះ ត្រូវបានរកឃើញ នៅក្នុងប្រទេសចំនួន៧៧។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានថ្លែងថា វីរុស Omicron នេះ ប្រហែលជាមានវត្ដមាន នៅក្នុងប្រទេសជាច្រើនទៀត ដែលមិនទាន់រកឃើញ ហើយវាកំពុងរីករាលដាល នៅក្នុងអត្រាមួយ ដែលមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះស្ថានភាព នៃវីរុសបំប្លែងខ្លួនថ្មី Omicronn នេះ កំពុងតែស្ថិតក្នុងការមិនអាចប៉ាន់ស្មានបាននៅឡើយ។

សារព័ត៌មាន NPR បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ហៅកាត់ «CDC» របស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណ ថា នៅសហរដ្ឋអាមេរិក ភាគរយ នៃករណីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron បានកើនឡើង ចំនួន៧ដង នៅត្រឹមតែ ក្នុងរយៈពេល១សប្ដាហ៍បុណ្ណោះ ដោយកើនពី០,៤ភាគរយ នៃករណីសរុប ដល់២,៩ភាគរយ។ វីរុសបំប្លែងខ្លួនថ្មីនេះ បានបណ្ដាលឲ្យមានប្រហែល១៣ភាគរយ នៃករណីឆ្លងនេះ នៅក្នុងតំបន់ ដោយរួមទាំងទីក្រុងញូវយ៉ក និង New Jersey ។

ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានប៉ាន់ប្រមាណ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថា ហានិភ័យ នៃការចម្លងវីរុសបំប្លែងខ្លួនថ្មី Omicron គឺលឿនជាង Delta ចំនួន ៣ដង។ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា វាត្រូវគេចាត់ទុកជាវីរុសបំប្លែងខ្លួនឆ្លងលឿនបំផុត។

លោក Wilfredo Garcia-Beltran ជាអ្នកជំនាញខាងភាពស៊ាំ នៅវិទ្យាស្ថាន Ragon នៃរដ្ឋ Massachusetts General Hospital ហើយមិនបានចូលរួម ក្នុងការសិក្សានេះ បាននិយាយថា ការរកឃើញនេះ បង្ហាញថា ការបំរែបំរួល នៅក្នុង Omicron បានពន្លឿនដំណើរការ នៃការបញ្ចូល ឬចម្លង (ឬទាំងពីរ) នៅខាងក្នុងជាលិកា

បើតាមទិន្នន័យជាបឋម ត្រូវបានចេញផ្សាយ តាមបណ្ដាញអ៊ិនធើរណេត កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យយើងនូវទិដ្ឋភាពដំបូង អំពីរបៀប Omicron មានសកម្មភាព នៅក្នុងផ្លូវដង្ហើមរបស់មនុស្ស។ ទិន្នន័យនេះ បានផ្តល់នូវតម្រុយដ៏គួរឱ្យភ័យខ្លាច អំពីលក្ខណៈ នៃវីរុសនេះ មានការឆ្លងយ៉ាងលឿន ជាងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ទៅទៀត។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យហុងកុង រាយការណ៍ ថា វីរុសបំប្លែងខ្លួនថ្មី Omicron បានកើនឡើង ប្រហែល៧០ដង នៅក្នុងជាលិកាផ្លូវដង្ហើមរបស់មនុស្ស ពោលគឺលឿនជាងវីរុស Delta។ វីរុសបំប្លែងខ្លួនថ្មីប្រភេទនេះឈានដល់កម្រិតខ្ពស់ នៅក្នុងជាលិកា ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការឆ្លង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×