Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ចាត់ទុកសកម្មភាពផ្សងព្រេង របស់យោធាចិន ជាការធ្វើអត្ដ.ឃាត

រាជធានីតូក្យូ ៖ លោក ស៊ិនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្រ្ដី បានអះអាងថា ប្រសិនបើគ្រោះអាសន្នណាមួយកើតឡើង ចំពោះកោះតៃវ៉ាន់ នឹងមានន័យថា ជាគ្រោះអាសន្នដល់រដ្ឋាភិបាលទីក្រុងតូក្យូ ហើយការផ្សងព្រេងរបស់យោធាចិន ក្នុងការពង្រីកទឹកដី គឺជាការធ្វើអត្ដ.ឃាតយ៉ាងពិតប្រាកដ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថា លោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្ដីជប៉ុន បានជំរុញឲ្យប្រទេសចិន កុំបង្កហេតុដល់ប្រទេសជិតខាង ឬស្វែងរកការពង្រីកទឹកដី ដោយលោកចាត់ទុកសកម្មភាពផ្សេងព្រេងរបស់យោធាចិន អាចនឹងជាការធ្វើអត្ដ.ឃាត។

បច្ចុប្បន្ន បើទោះជាលោក Shinzo Abe បានលាតំណែងពីនាយករដ្ឋមន្រ្ដីជប៉ុន កាលពីឆ្នាំ២០២០ក៏ពិតមែន ប៉ុន្ដែលោក ក៏នៅតែមានឥទ្ធិពលខ្លាំង ក្នុងឋានៈជាប្រធានបក្សដ៏ធំបំផុត នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច នៅក្នុងប្រទេសមហាសេដ្ឋកិច្ចមួយផងដែរ។ អតីតនាយករដ្ឋមន្រ្ដីជប៉ុនរូបនេះ បានធ្វើការអត្ថាធិប្បាយ ជាសារវីដេអូ នៅក្នុងវេទិកាសន្តិសុខមួយរបស់ជប៉ុន ។

លោក Shinzo Abe អតីតនាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ថា ដំណើរផ្សងព្រេង នៅក្នុងកិច្ចការយោធា ប្រសិនបើនៅតែបន្ត ដោយសំអាងពីសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់លេខ ដូចប្រទេសចិន អាចជាការធ្វើអត្ត.ឃាត។ យើងត្រូវតែជំរុញឲ្យប្រទេសចិន បោះបង់ចោលមហិច្ឆតាបន្តការពង្រីកទឹកដី និងទប់ស្កាត់ពីការញុះ.ញង់ ការស.ម្លុត ស.ម្លុតអ្នកជិតខាងបន្ដទៀត ព្រោះវានាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ»។

ចិនអះអាងថា ភាគច្រើន នៃដែនទឹកសម្បូរទៅដោយប្រេងកាត នៅក្នុងសមុទ្រចិនខាងត្បូង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយចិនបានបង្កើតមូលដ្ឋានកងទ័ពជាច្រើនកន្លែង នៅលើកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូងនេះ។ សកម្មភាពរបស់ចិនបានបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង រួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង តៃវ៉ាន់។ ដោយឡែក នៅក្នុងសមុទ្រចិនខាងកើត ក៏កំពុងតែបង្កជម្លោះជាមួយនឹងជប៉ុនដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×