Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក សម្រេចរំសាយទាហានមិនព្រមចាក់វ៉ាក់សាំង

រដ្ឋធានីវ៉ាស៊ីនតោន ៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានរំសាយទ័ពរបស់ខ្លួនចំនួន២៧នាក់ ពាក់ព័ន្ធនឹងការមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយនេះក៏ជាការសម្រេចចិត្ដជាលើកដំបូង របស់ទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានកំណត់យក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាវេលាផុតកំណត់ សម្រាប់ការចាក់វ៉ាក់សាំង នៅក្នុងកងទ័ព។ ប៉ុន្តែកងទ័ពអាកាសជាច្រើនរូប បានបដិសេធការចាក់វ៉ាក់សាំង ទើបពួកគេ ចំនួន២៧នាក់ ត្រូវដកចេញពីជួរទ័ពអាកាសសហរដ្ឋអាមេរិក។

លោកស្រី Ann Stefanek អ្នកនាំពាក្យ នៃកងទ័ពអាកាសអាមេរិក បានប្រកាស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា នេះជាលើកដំបូង ដែលកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានសម្រេចរំសាយកងទ័ពរបស់ខ្លួន ចំនួន២៧នាក់ ពាក់ព័ន្ធនឹងការមិនចាក់វ៉ាក់សាំង។ កងទ័ពដែលត្រូវរំសាយនោះ គឺពួកគេទើបនឹងចូលបម្រើការថ្មី ហើយសុទ្ធតែជាកងទ័ពវ័យក្មេង មិនទាន់មានបុណ្យស័ក្តិនៅឡើយ។

មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កាលពីដើម ឆ្នាំ២០២១ មានការរារ៉ែកស្នើដល់កងទ័ពទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ រួមទាំងទាហានបម្រុង។ មន្ត្រីសហរដ្ឋអាមេរិក បានអះអាងថា បច្ចុប្បន្ន មានតែទាហានអាកាសប៉ុណ្ណោះ ដែលបានរំសាយចោល ពាក់ព័ន្ធនឹងការមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

មន្រ្ដីមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក ចំនួន៩៦,៤% បានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែចំនួននោះ បានថយចុះនៅត្រឹម៧៤%ប៉ុណ្ណោះ បើគិតទាំងទាហានបម្រុងផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×