បរទេស ៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ហៅកាត់ «SDF» ជាសម្ពន្ធមិត្តឃឺដ និង យុទ្ធជនអារ៉ាប់ គាំទ្រដោយសហរដ្ឋអាមេរិក បានបើកការវា.យប្រ.ហារយ៉ាងបង្ហូរឈាមមួយ នៅក្នុង Deir Az Zor ដោយតម្រង់គោលដៅទៅលើក្រុមភេរវករ ISIL ប៉ុន្ដែផ្ទុយពីការអះអាងនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានរាយការណ៍ ថា ការវាយឆ្មក់នោះ បានស.ម្លាប់ជនស៊ីវិលជាច្រើននាក់។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា កងកម្លាំងឃឺដ បានអះអាងថា កងកម្លាំងពិសេសរបស់ឃឺដ (Kurd) ដែលគាំទ្រ ដោយយោធាសហរដ្ឋអាមេរិក បានស.ម្លាប់ជនសង័្សយ ជាក្រុមប្រយុទ្ធភេ.រវ.ករ ISIL នៅក្នុងការឆ្ម.ក់វា.យប្រ.ហារតាមផ្លូវអាកាសមួយ នៅភាគខាងកើត ខេត្ត Deir Az Zor ប្រទេសស៊ីរី។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី ហៅកាត់ SDF ជាសម្ពន្ធមិត្តឃឺដ និង យុទ្ធជនអារ៉ាប់ គាំទ្រដោយសហរដ្ឋអាមេរិក បានគ្រប់គ្រង នៅក្នុងតំបន់ពាក់កណ្ដាលស្វយ័តឃឺដ នាភាគឦសាន ប្រទេសស៊ីរី។ ប៉ុន្ដែកងកម្លាំង SDF បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា ការឆ្មក់វាយប្រហារតាមផ្លូវអាកាសនេះ បានកើតឡើង នៅជិតភូមិ al-Busaira ដោយតម្រង់គោលដៅទៅលើក្រុមភេវករ ISIL ។ ក្រុមរដ្ឋអ៊ិស្លាមនេះ ធ្លាប់វាយដណ្ដើម ចូលកាន់កាប់ទឹកកដីមួយផ្នែកធំ ទាំនៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ កាលពីឆ្នាំ២០១៤។ ប៉ុន្ដែក្រោយមក ក្រុមភេរវករនេះ ត្រូវបានបញ្ចប់ទៅវិញ នៅក្នុងឆ្នាំ២០១៩ ក្រោយពេលមានការចូលជួយអន្ដរាគមន៍ ពីកងទ័ពសម្ពន្ធមិត្តអន្ដរជាតិ។
SDF បានបញ្ជាក់ទៀតថា ការប្រយុទ្ធគ្នា ដោយកាំភ្លើង បាននាំទៅដល់ការស.ម្លាប់សមាជិកក្រុមភេ.រវ.ករ ISIL ចំនួនប្រាំនាក់ ដែលភាគច្រើន ពួកគេបានបំពាក់គ្រឿងផ្ទុះ នៅជាប់នឹងខ្លួន។
បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីរី ហៅកាត់ SANA បានផ្សាយថា យោធាសហរដ្ឋអាមេរិក បាន «ចាប់ជំរិតជនស៊ីវិលមួយចំនួន» នៅក្នុង «ប្រតិបត្តិការតាមអាកាសដ៏ធំមួយ» នៅជិត ខេត្ត Deir Az Zor កាលពីព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយបានបា.ញ់ប្រ.ហារ «ដោយមិនរើសមុខ» សំដៅទៅលើផ្ទះសម្បែងរបស់អ្នកស្រុក ដោយបានស.ម្លាប់ជនស៊ីវិល ចំនួន៣នាក់ ដែលជាសមាជិកក្រុមគ្រួសារតែមួយ។

ដោយឡែក ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលពីសង្រ្គាម ដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស បានបញ្ជាក់ថា មានមនុស្សយ៉ាងតិច៤នាក់ ត្រូវគេស។ម្លាប់ នៅក្នុងការវា.យឆ្ម.ក់មួយ។ ជនរងគ្រោះទាំងនោះ គឺ ស្ថិតក្នុងសមាជិក នៃគ្រួសារតែមួយ ហើយមនុស្ស២នាក់ត្រូវបានបា.ញ់ ចេញពីឧទ្ធម្ភាគចក្រ ខណៈពួកគេគេចខ្លួនតាមម៉ូតូមួយគ្រឿង។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមភេរវករ ISIL នៅតែបន្តវា។យប្រ.ហារ ដោយការឆ្ម.ក់វា.យជាញឹកញាប់ ចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ នៅលើវាលខ្សាច់ នៃផ្នែកម្ខាង នៃព្រំដែនជាប់ជាមួយនឹងអ៊ីរ៉ាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN








