Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ប្រកាសពីការកើនឡើង ចំនួនអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេសរបស់ខ្លួន

រាជធានីបាងកក ៖ ក្រសួងសាធារណសុខាភិបាលថៃ បានប្រកាស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា គិតត្រឹមវេលានេះ ប្រទេសថៃ បានរកឃើញករណីវីរុសបំប្លែងខ្លួនថ្មី Omicron កើនឡើងដល់៨នាក់ហើយ ដោយពួកគេសុទ្ធតែឆ្លងមកក្រៅប្រទេស តែមិនមែនជាករណីឆ្លង នៅក្នុងប្រទេសនោះឡើយ។

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែធ្នូ ថា លោកវេជ្ជបណ្ឌិត Suppakit Sirilak អគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដ បានបញ្ជាក់ថា ករណីរកឃើញវីរុសបំប្លែងខ្លួន ចំនួន៨នាក់នេះ គឺពួកគេធ្វើដំណើរមកពីក្រៅប្រទេស។

លោកវេជ្ជបណ្ឌិត បានបន្ដថា ការឆ្លងវីរុស Delta មានការថយចុះ នៅក្នុងទីក្រុងបាងកក។ ដោយឡែក ការឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron បានកើនដល់៨ករណីហើយ គិតចាប់ពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×