Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី អាហ្រ្វិកខាងត្បូង ឆ្លងជំងឺកូវីដ

បរទេស ៖ ក្រោយពេលវិលត្រឡប់មកពីគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតីវិញ លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូង បច្ចុប្បន្ន បានធ្វើតេស្ដរកឃើញវិជ្ជមាន ពីជំងឺកូវីដ-១៩ ហើយនៅពេលនេះ លោកប្រធានាធិបតី កំពុងតែធ្វើចត្ដាឡីស័ក (នៅដាច់ដោយឡែកតែឯង) និង សម្រាកព្យាបាល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង មានផ្ទុកជំងឺកូវីដ-១៩។ បច្ចុប្បន្ន លោកប្រធានាធិបតី កំពុងតែធ្វើចត្ដាឡីស័ក និង សម្រាកព្យាបាល នៅក្នុងរដ្ឋធានី Cape Town នៃប្រទេសអាហ្រ្វិកខាងត្បូង។

បើតាមការិយាល័យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា លោកប្រធានាធិបតី Cyril Ramaphosa បានធ្វើតេស្ដរកឃើញវិជ្ជមាន ពីជំងឺកូវីដ-១៩ តែគាត់មានរោគសញ្ញាជាមធ្យម។ ប្រធានាធិបតីវ័យ៦៩ឆ្នាំរូបនេះ បានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយ តែគាត់ចាប់ផ្ដើមមានអាការ មិនសូវស្រួលខ្លួន ក្រោយពេលវិលត្រឡប់មកពីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី F W de Klerk កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងទីក្រុង Cape Town។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលដឹងថា ឆ្លងកូវីដ-១៩រួចមក លោកប្រធានាធិបតី ក៏ធ្វើចត្ដាឡីស័ក នៅក្នុងរដ្ឋធានី Cape Town ក្រោមការតាមដានសុខភាព និង ព្យាបាលពីមន្ទីរពេទ្យយោធា នៃប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្ដែទោះជាយ៉ាងណា ការិយាល័យរបស់ប្រធានាធិបតី មិនបានបញ្ជាក់ ថាតើលោកប្រធានាធិបតី បានឆ្លងវីរុសកូវីដ-១៩ធម្មតា ឬ Omicron នោះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×