ទីក្រុងឡាអេ ៖ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសន្ដិសុខ នៃរបបសឹកមីយ៉ាន់ម៉ា បានបា.ញ់ស.ម្លាប់ក្រុមអ្នកតវ៉ា ជាង ១ ៣០០នាក់ ហើយនៅពេលនេះ តុលាការឧក្រិដ្ឋ.កម្មអន្ដរជាតិ ហៅកាត់ «ICC » បានចោទប្រកាន់លោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំរដ្ឋប្រ.ហារ ពីបទ «ឧក្រិដ្ឋ.កម្មប្រឆាំងមនុស្សជាតិ»។

សារព័ត៌មាន Al Jazeer បានចេញផ្សាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា តុលាការ ICC បានបញ្ជាក់ថា មេដឹកនាំរដ្ឋប្រ.ហារ ត្រូវតែ «ទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌ» ចំពោះការប្រើប្រាស់កងកម្លាំងសន្តិសុខ ក្រោមបញ្ជារបស់គាត់ ដែលប្រព្រឹត្តបទឧក្រិដ្ឋ.កម្មយ៉ាងឃោរ.ឃៅ ទៅលើពលរដ្ឋមីយ៉ាន់ម៉ា។
លោកឧត្ដមសេនីយ៍ Min Aung Hlaing មេទ័ពកំពូលមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ នៅចំពោះមុខតុលាការ ICC របស់អង្គការសហប្រជាជាតិ ពីបទប្រព្រឹត្តឧក្រិដ្ឋ.កម្ម ប្រឆាំងមនុស្សជាតិ សម្រាប់ការគ្រប់គ្រងកម្លាំសន្ដិសុខ ក្នុងនាមជាមេទ័ព ការបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើបាតុ.ករ និង សកម្មជនដែលប្រឆាំងនឹងរដ្ឋប្រ.ហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងការដាក់ស្នើ នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា (MAP) បានជំរុញឱ្យសាលាក្តីទីក្រុងឡាអេ ស៊ើបលើអង្កេតឧក្រិដ្ឋ.កម្ម «ការប្រើប្រាស់ទា.រុណ.កម្មយ៉ាងទូលំទូលាយ និង ជាប្រព័ន្ធ ដែលជាផ្នែកមួយ នៃការបង្រ្កាប ដោយហិ.ង្សាប្រឆាំងនឹងចលនាតវ៉ា» នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោក Chris Gunness នាយក គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា (MAP) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មេដឹកនាំរដ្ឋប្រ.ហារ ដោយខុសច្បាប់ ត្រូវតែទទួលខុសត្រូវ ចំពោះឧក្រិដ្ឋ.កម្ម សម្រាប់ការប្រើប្រាស់កងកម្លាំងសន្តិសុខ ក្រោមបញ្ជារបស់គាត់ ដែលប្រព្រឹត្តបទឧក្រិ.ដ្ឋយ៉ាងសាហាវព្រៃផ្សៃនេះ។ រីឯការរំពឹងទុក សម្រាប់ការកាត់ទោសគឺល្អ ហើយយើងជឿជាក់ថា មូលដ្ឋានសម្រាប់ការចេញដីកាចាប់ខ្លួនលោក Min Aung Hlaing នឹងមានច្រើនលើសលុប»។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) កាលពីខែកក្កដា ឆ្នាំ២០២១ បានកំណត់ ពីលក្ខណៈ យុទ្ធសាស្រ្ដរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមអ្នកប្រឆាំង ជាយុទ្ធនាការអំពើភេ.រវ.កម្ម ដោយកម្លាំងដ៏ឃោ.រឃៅ។
សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រ.ហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ា បានស.ម្លាប់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រ.ហារ យ៉ាងតិច ១ ៣០៥នាក់ ដោយរួមមានទាំងកុមារ ចំនួន៧៥នាក់ផងដែរ។ ចំណែកក្រុមអ្នកតវ៉ាជាង ១០ ៧៥៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN






