បរទេស ៖ ក្រោយពេលរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ពីការបង្កហេតុ ហើយបញ្ជូនកងទ័ពប្រហែល១០០ ០០០នាក់ ទៅដាក់ពង្រាយតាមព្រំដែន រវាងប្រទេសទាំងនេះមក ធ្វើឲ្យទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកអាមេរិក និង រុស្ស៊ី កាន់តែតានតឹងខ្លាំងឡើង ទើបមន្រ្ដីជាន់ខ្ពស់ចារ.កម្មរបស់លោកខាងលិច បានព្រមានថា ប្រសិបើ រដ្ឋាភិបាលទីក្រុងមូស្គូ សម្រេចលើកទ័ព ចូលលុកលុយ ឈ្លានពានប្រទេសអ៊ុយក្រែននោះ ស.ង្គ្រាមនឹងរាលដាលចូលទៅដល់អឺរ៉ុប ជាមិនខាន។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា មន្រ្ដីជាន់ខ្ពស់ចារ.កម្មរបស់លោកខាងលិច បានអះអាងទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពិតជាច្បាស់ណាស់ថា ប្រសិនបើរុស្ស៊ី ផ្ដួចផ្ដើមបង្កើតសេណារីយ៉ូណាមួយ វានឹងក្លាយជាសកម្មភាព ប្រឆាំងនឹងសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «Nato ឬអូតង់» ។ ផ្ទុយទៅវិញ បើមានការគិតថា ស.ង្គ្រាមអាចត្រូវបានតទល់នឹងប្រជាជាតិតែមួយនោះ វានឹងក្លាយជារឿងល្ងង់ខ្លៅបំផុត។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដោយត្រង់ៗដល់សមភាគីរុស្ស៊ីរបស់លោក គឺ លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា «សហរដ្ឋអាមេរិក នឹងធ្វើឲ្យរុស្ស៊ី ប្រឈមមុខនឹងការលំបាក កាន់តែខ្លាំង មិនធ្លាប់មានពីមុនមក ប្រសិនបើលើកកងទ័ព ចូលឈ្លានពានអ៊ុយក្រែន។ ក្រៅពីនេះ សហរដ្ឋអាមេរិកនឹងបន្ថែមទណ្ឌ.កម្មយ៉ាងធ្ងន់ដល់ធនាគារធំៗរបស់រុស្ស៊ី និង រដ្ឋាភិបាលទីក្រុងមូស្គ ផងដែរ។

លោកឧត្តមនាវីឯក Sir Tony Radakin អគ្គសេនាធិការការពារជាតិចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការប៉ះទង្គិចគ្នានេះ។ រីឯចំណុចដ៏សំខាន់ នៃសេណារីយ៉ូដ៏អាក្រក់បំផុតនោះ ទាក់ទងនឹងការវាយចូលលុកលុយដ៏ធំ នឹងមាននៅលើកម្រិតមួយ ដែលមិនធ្លាប់ឃើញ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីស.ង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់។
លោកឧត្តមនាវីឯក Sir Tony Radakin បានបន្ដថា ឥឡូវ រុស្ស៊ី កំពុងតែបង្កើនកងទ័ពរបស់ខ្លួន កើនដល់១០០ ០០០នាក់ ដាក់ពង្រាយ នៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។ បញ្ហានេះកំពុងតែនាំឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីសង្គ្រាមវាយចូលលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
រហូតមកដល់ពេលនេះ បើទោះជាមានការព្រមាន ពីសហរដ្ឋអមេរិក និងសម្ពន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិក ថា ការឈ្លានពានណាមួយ ដោយរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន អាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ ប៉ុន្ដែរុស្ស៊ីនៅតែបង្កើនកម្លាំងទ័ព នៅតាមព្រំដែនជាមួយនឹងអ៊ុយក្រែន។

ទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានប៉ាន់ប្រមាណថា រុស្ស៊ីបានបង្កើនកងទ័ព កើនឡើងរហូតដល់១00 000 នាក់ រួចមកហើយ ហើយកំពុងតែបោះមូលដ្ឋានទ័ព នៅជិតព្រំដែនជាមួយអ៊ុយក្រែន ដោយមានទាំងកងរថក្រោះ និងកាំភ្លើងធំ។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា រុស្ស៊ី នឹងត្រូវបានបញ្ជូនកងទ័ពទៅកាន់ព្រំដែន កើនឡើងដល់ ១៧៥ 000 នាក់ នៅចុងខែមករា ឆ្នាំ២០២២។
មន្រ្ដីក្រសួងការការពារជាតិរបស់បច្ចិមប្រទេស បានបញ្ជាក់ ថា ប្រសិនបើរុស្ស៊ី ជ្រើសរើសយកការវាយប្រហារ នៅពេលនេះ រុស្ស៊ីអាចធ្វើបានដូច្នេះមែន។ ប៉ុន្ដែមន្រ្ដីការពារជាតិលោកខាងលិចរូបនេះ បានអះអាងទៀតថា កម្លាំងទ័ពរបស់រុស្ស៊ី បានបញ្ជូនមក កាន់តែច្រើនឡើង ដាក់ពង្រាយ នៅតាមព្រំដែន ហើយរុស្ស៊ីនៅខ្វះតែចំណុចសំខាន់ៗមួយចំនួន រួមមាន ជំនួយផ្នែកដឹកជញ្ជូនភស្ដុភារ ឃ្លាំងរំសេវ មន្ទីរពេទ្យ និង ឃ្លាំងស្ដុកឈាម តែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖សារាយSN





















