Tuesday, January 18, 2022

ឃុំខ្លួនបុរសភេទទី៣ម្នាក់ ពាក់ព័ន្ធការ គំ.រាមកំ.ហែងហែកកេរ្តិ៍ និង កំ.ហែងទារប្រាក់៥,០០០ ដុល្លារអាមេរិក ពីបុរសលក់ឡេម្នាក់ តាមអនឡាញ !!

ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទ ជាភេទទី៣ ម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី គំ.រាមកំ.ហែងហែ.កកេរ្តិ៍ តាមរូបភាព បន្លំខ្លួនជាស្រីស្អាត ប្រើល្បិចទាក់ទងគ្នាតាមឆាត ឲ្យជនរងគ្រោះស្រា.តអក្រា.តកាយ ផ្នែកខាងក្រោម រួចក៏បានថតរូបជនរងគ្រោះរក្សាទុក និង គំ.រាមទារលុយ ៤,០០០ដល្លារ ទៅ ៥ ,០០០ដល្លារ ដើម្បីជាថ្នូរនឹងការមិនបង្ហាញបង្ហោះតាមហ្វេសប៊ុក ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ឈន់ កូរីណា ភេទទី៣ អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកឯ ជនរងគ្រោះ ភេទប្រុស មានទីលំនៅក្នុងខេត្តបាត់ដំបង។

បច្ចុប្បន្ននេះ ជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា