Tuesday, January 18, 2022

រថយន្ត rang rover បើកលឿនទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតចតស្ងៀមបណ្តាលរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសជនបរទេសម្នាក់បានបើករថយន្ត rang rover ស៊េរីទំនើបមូយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ចតស្ងៀមនៅមុខគ្លីនិកមួយកន្លែង ចំពីក្រោយយ៉ាងពេញទំហឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនមាននាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះដែរបានកើតឡើង កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុខទល់មុខនឹងក្លីនិក អង់ដ្រូគ្រីន ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AO-2030 បានបើកមកចតនៅចិញ្ចើមផ្លូវ៦០៨ ចំណុចទល់មុខ និងគ្លីនិច្ចមួយកន្លែង ក្នុងទិសដៅពីលិចមកកើតរងចាំប្រពន្ធចូលទៅពិនិត្យសុខភាព លុះមកដល់ម៉ោងកើតហេតុ ខាងលើស្រាប់តែមានបុរសជនបរទេសម្នាក់ បានបើករថយន្ត rang rover ស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2H-9799 ធ្វើដំណើរចុះពីផ្លូវ៥៩៨ចូលផ្លូវ៦០៨ ស្របទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុ.កពីក្រោយ​ រថយន្តរងស៊េរីទំនើប ចតស្ងៀមបណ្តាលឲ្យរងការខូចខាតកំពឹតផ្នែកកាងក្រោយយ៉ាងដំណំ
ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ ហើយភ្លាមៗនោះដែរ ពួកគាត់ក៏នៅកន្លែងកើតហេតុព្យាយាមសម្រួលគ្នា។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នារយៈពេលជាច្រើនម៉ោង ពុំត្រូវក៏សមត្តកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត