Tuesday, January 18, 2022

ឯកឧត្ដម​ ជា​ សុផារ៉ា ចេញសេចក្តីសម្រេចស្តីពី ការបង្កើតរមការងារចុះពិនិត្យ និងវជ្រាវការទន្ទ្រានដីលិច ទឹកនៅតំបន់ទន្លសាប

ភ្នំពេញ ៖ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតរមការងារចុះពិនិត្យ និងវជ្រាវការទន្ទ្រានដីលិចទឹកនៅតំបន់ទន្លសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបុរសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេច ប្រការ ១ : បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្ត កំពង់ធំ ដែលមានសមាសភាពចំនួន៦ក្រុម។

ក្រុមការងារមានភារកិច្ចដូចខាងក្រោម ៖

ក. ក្រុមទទួលបន្ទុកតាមខេត្ត ៖ សហការសម្របសម្រួលជាមួយក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំ ជូនក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុប។ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ខ. ក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុប ៖ បូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនថ្នាក់ដឹកនាំក្រសួង។ បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ប្រការ ៣ : ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ឱ្យជួយការងារតាមការចាំបាច់។

ប្រការ ៤ : នាយកខុទ្ទកាល័យ គ្រប់អគ្គនាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ និង សាមីខ្លួនដូចមានរាយនាមក្នុងប្រការ ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់ ដើម្បីចាត់ការវិធានការបង្ក្រាបការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានដីរដ្ឋនៅតំបន់បឹងទន្លេសាប នៅ​ថ្ងៃអាទិត្យ​ ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង១៩​ ​នៅទីស្តីការក្រសួង​ ។

ការរៀបចំកិច្ចប្រជុំជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

ថ្នាក់ដឹកនាំក្រសួងស្ថាប័នដទៃ ដែលចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប នៅយប់នេះមាន ឯកឧត្ដម​ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្ដម​ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្ដម​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមន្រ្តីពាក់ពន្ធមួយចំនួនទៀត៕រក្សាសិទ្ធិដោយ ៖ កូលាប