Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រឆាំង ដ៏ធំបំផុតជប៉ុន នឹងជ្រើសរើសមេបក្សថ្មី

រាជធានីតូក្យូ ៖ ក្រោយពេលចាញ់ការបោះឆ្នោតសភាជាន់ទាប កាលពីអំឡុងខែតុលា ឆ្នាំ២០២១ គណបក្សប្រឆាំងដ៏ធំបំផុតរបស់ជប៉ុន កំពុងតែត្រៀមរៀបចំ ជ្រើសរើសមេបក្សថ្មី ដើម្បីស្វះស្វែងរកវិធីសាស្រ្ដ ឈានដល់ការឈ្នះឆ្នោត ដឹកនាំប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក។

បើតាមសារព័ត៌មាន NHK បានចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា សមាជិកគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ (CDP) កំពុងតែជ្រើសរើសមេបក្សថ្មី ក្រោយពេលការចាញ់ការបោះឆ្នោតសភាជាន់ទាប កាលពីខែតុលា ឆ្នាំ២០២១។ ចំណែកបេក្ខជន៤រូប នឹងត្រូវដាក់ខ្លួនឆ្ពោះទៅដឹកនាំកម្លាំងបក្សប្រឆាំងដ៏ធំរបស់ជប៉ុន។

លោក Edano Yukio បានសម្រេចចិត្ត ចុះចេញពីតំណែងកំពូល នៅក្នុងបក្ស ដែលលោកបានបង្កើន។ លោកប្រធានបក្សរូបនេះ បានប្រាប់ដល់សន្និសីទសារព័ត៌មាន ថា «ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុង។ យើងត្រូវការកសាងបក្សឡើងវិញ ដោយសារយើងចង់ឈ្នះ នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ នៅឆ្នាំក្រោយ»។

គណបក្ស CDP បានបាត់បង់អាសនៈ នៅសភាជាន់ទាប ចំនួន១៣កៅអី នៅក្នុងការបោះឆ្នោត កាលពីខែតុលា ដោយថយចុះពីចំនួន១០៩កៅអី មកនៅត្រឹម៩៦កៅអី។ ចំណែក
គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន Komeito នៅតែរក្សាបានសំឡេងភាគច្រើន ដោយទទួលបានអាសនៈសរុប២៩៣កៅអី។ បក្សទាំង២នេះគ្រប់គ្រងសភាទាំងពីរ។

ដោយឡែកសមាជិកជាន់ខ្ពស់ នៃបក្ស CDP ដែលនឹងត្រូវជ្រើសរើស ទៅដឹកនាំបក្សនោះ រួមមាន លោក Osaka Seiji អតីតទីប្រឹក្សានាយករដ្ឋមន្រ្ដី, លោក Ogawa Junya អនុប្រធានគណៈកម្មាធិការបក្ស, លោក Izumi Kenta ប្រធានក្រុមប្រឹក្សាស្រាវជ្រាគោលនយោបាយបក្ស និងលោក Nishimura Chinami អតីតរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ការងារ និង សុខុមាលភាព៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×