Sunday, December 5, 2021

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ បង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម

ស្ទឹងត្រែង ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងថា នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ឯកឧត្តមឧត្តមសេនីយ៍ទោ សូមគូសបញ្ជាក់ថា គ្រឿងញៀនទាំងនេះ គឺដឹកតាមទូកចេញពីភូមិកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបន្ថែមថា កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តស្វែងរកចាប់ខ្លួន ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕រក្សាសិទ្ធិដោយ ៖ កូលាប