Sunday, December 5, 2021

បុរសម្នាក់ជាប់គុក១០ ឆ្នាំ ដោយសារតែ វា.យស.ម្លាប់ បុរសម្នាក់ ដោយចោទថា ជាគ្រូធ្មប់?

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការខេត្តកំពង់ឆ្នាំង កាត់ទោសដាក់គុក កំណត់១០ ឆ្នាំ ជាប់ពាក់ព័ន្ធការ វា.យស.ម្លាប់បុរសជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយចោទថា ជនរងគ្រោះ ចេះអំពើអាបធ្មប់ ប្រព្រឹត្តនៅក្នុងភូមិ ត្រពាំងឈូក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ កញ្ញា ២០១២ ។

ជនជាប់ចោទរូបនេះ មានឈ្មោះ អូន សុខ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងឈូក ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ទង់ ហេង ភេទ អាយុ ៥០ ឆ្នាំ មុខរបរកសិករ មានទីលំនៅ នៅក្នុងភូមិ-ឃុំ- ស្រុក-និង ខេត្តជាមួយគ្នានឹង ជនជាប់ចោទ ឈ្មោះ អូន សុខ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះអូន សុខ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៤ កាត់ទោស ដាក់គុក កំណត់១០ ឆ្នាំ ពីបទ« មនុស្សឃា.ត» តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ តែគាត់ប្តឹងឧទ្ធរណ៍។

ឈ្មោះ អូន សុខ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១២។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើ សំណុំរឿងក្តីនេះ នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា