Monday, November 29, 2021

ប្រធានអង្គការ អាហ្វេសុីប សម្តែងអារម្មណ៍ឈឺចាប់ ជុំវិញករណីរំលោ-ភសម្លា-ប់ យុវតីម្នាក់ជា​សិស្ស​តស៊ូ​រៀន​សូត្រ និងស្នើឲ្យតុលាការ…

ជុំវិញករណីរំលោភសម្លាប់យុវតីម្នាក់នៅស្រុកចំការលើ ខេត្តកំពង់ចាម ឃើញថាបានធ្វើឲ្យមហាជនពិតជាសម្តែងអារម្មណ៍ដ៏ឈឺខ្លាំងបំផុត ព្រោះវាពិតជាសាហាវព្រៃណាស់ ដែលឃាតករក្មេងឈាមរាវ រំលោភជនរងគ្រោះរួច ផ្តាច់ទាំងជីវិតរបស់នាង ហើយអ្វីដែលគួរឲ្យសោកស្តាយខ្លាំងទៀតនោះ គឺនាងជាសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រលងបាក់ឌុបក្នុងឆ្នាំនេះ ធ្វើឲ្យបំណងប្រាថ្នារបស់យុវតីជាក្មេងកំព្រាតស៊ូរៀនសូត្រដ៏កំសត់ម្នាក់ ត្រូវរលាយត្រឹមពេលនេះ។

យ៉ាងណាមិញ ស្របជាមួយគ្នានេះផងដែរ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ អាហ្វស៊ីប ក៏បានសម្តែងការឈឺចាប់យ៉ាងខ្លាំង ជុំវិញករណីរំលោភសម្លាប់ យុវតី ឌីម អេងជូ ពីសំណាក់ឃាតករវ័យក្មេងឈ្មោះ អាម៉ាប់ កំសត់ ហៅអាលាន អាយុ ១៦ ឆ្នាំ ដែលជាអ្នករស់នៅក្នុងស្រុកភូមិជាមួយជនរងគ្រោះ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានគេចខ្លួនបាន២ថ្ងៃប៉ុណ្ណោះ។

ក្នុងនោះ លោកស្រី ម៉ម សុម៉ាលី បានលើកឡើងបែបនេះថា៖ «រឿងរំលោភ ហឹង្សា ប៉ុនប៉ង សម្លាប់ និង សម្លាប់មានច្រេីនជាហូរហែរ ម្នាក់ៗគួរតែប្រុងប្រយ័ត្រ ពិសេសប្រព័ន្ធតុលាការ សូមមេីលអោយបានគ្រប់ជ្រុងជ្រោយ ក្នុងអង្គការ Afesip Cambodia បានជួបរឿងអយុត្តិធម៌ជាច្រេីន ពេលខ្លះជនល្មេីសត្រូវជាប់ទោសតិច ជួនកាលជនល្មេីសត្រូវដោះលែងទៅវិញ ខ្ញុំ កូនៗរងគ្រោះ និងក្រុមគ្រួសារ ឈឺចាប់ណាស់ តែបានត្រឹមសង្កត់ចិត្ត ជួយកូនរងគ្រោះ ចំណែកបាបកម្មទុកអោយអ្នកប្រព្រឹត្តទទួលចុះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង