Monday, November 29, 2021

សូ ស៊ីតា សម្រស់កាន់តែទាក់ទាញ ក្នុងឈុតកូនក្រមុំ

ភ្នំពេញ ៖ តារាសម្តែងវ័យនាង សូ ស៊ីតា មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថា ទីផ្សារសិល្បៈរបស់នាងកាន់តែមានភាពដុះដាលកាន់តែខ្លាំង តាមរយៈការបង្ហាញវត្តមានថតភាពយន្ត MV និងសម្អាងការជាបន្តបន្ទាប់។

កាន់តែមានភាពល្បីនៅក្នុងពិភពសិល្បៈ តារារូបនេះក៏កាន់តែលេចធ្លោនូវសម្រស់យ៉ាងស្រស់ស្អាត ជាពិសេសពេលគ្រងឈុតកូនក្រមុំ។
សូ ស៊ីតា បានបង្ហោះរូបថ្មីៗជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងឈុតកូនក្រមុំដែលថតឲ្យសម្អាងការមួយដែលមើលស្រស់ស្អាត និងទាក់ទាញ។
មហាជន ជាពិសេសអ្នកគាំទ្របាននាំគ្នាលើកសសើរនូវភាពស្រស់ស្អាត និងលេចធ្លោក្នុងឈុតប្រពៃណីខ្មែរនារដូវអាពាហ៍ពិពាហ៍។

សូ ស៊ីតា បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ក្នុងពេលដែលបានគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរនាពេលនេះ ហើយនាងចាត់ទុកថា នេះជាជំហ៊ានថ្មីមួយសម្រាប់អាជីពសិល្បៈរបស់នាង។
យ៉ាងណាបើទោះបីនាងរីករាយដោយបានគ្រងឈុតកូនក្រមុំ នាពេលនេះក៏ពិតមែន ប៉ុន្តែបើនិយាយពីបញ្ហាគូស្រករវិញ តារារូបនេះហាក់នៅមិនទាន់មានលេចឮមានចំណងស្នេហ៍ក្រៅឆាក ជាមួយនឹងបុរសណាម្នាក់នៅឡើយទេ។

គួររំលឹកថា សូស៊ីតា បានចូលប្រឡូកក្នុងសិល្បះរយះពេលប្រមាណ៣ឆ្នាំមករហូតមកទល់ពេលបច្ចុប្បន្ននេះ។
កាលចូលសិល្បៈដំបូងនាងគ្រាន់តែជាតួBackground តែប៉ុណ្ណោះតែនាងនៅតែទទួលយក និងបានឆ្លងកាត់ឧបសគ្គជាច្រើនដោយសារតែនាងស្រលាញ់សិល្បៈនេះតាំងពីតូច ទើបតស៊ូនិងព្យាយាមនិងអត់ធ្មត់ដើម្បីទទួលបានជោគជ័យ។

ចាប់តាំងពី២០២០ នាងក៏បានសម្ដែងជារឿងខ្លីនៅក្នុងSastra film រឿងគិតខ្លី ជាតួកាច ឈ្នានីស ចាប់តាំងពេលនឹងមកក៏ផលិតកម្មជាច្រើនស្គាល់នាង ក៏បានហៅនាងទៅសម្ដែងជាបន្ដបន្ទាប់ជាតួកាច ឈ្នានីស ។ បន្ទាប់មកឆ្នាំ២០២១ នាងបានសម្ដែងរឿង និង MV ប្រូម៉ូតផលិតផល និងស្ពតជាបន្តបន្ទាប់។

ភាពយន្តនិងMVដែលនាងបានថតនោះមានដូចជា MV បទលាប្រុសចោលម្សៀត មនោគមន៍ទឹកភ្នែក មនុស្សចុងក្រោយបង្អស់ សុំទោស គ្រូបឋម បងមិនមែនជាធនាគារ អាសម្រែ ចាស់ៗបំបែក និងសម្ដែងរឿង រសជាតិអ្នកមាន ស្នាមស្នេហ៍សមុទ្ររាម ខ្ទមចាំស្នេហ៍ ហើយសព្វថ្ងៃកំពុងថតរឿង Hello អ្នកម៉ាក់ រឿង គំនួចបេះដូង និងរឿងខ្លី My true love៕ រក្សាសិទ្ធិដោយ ៖ សំណាងSV