Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកូរ៉េខាងជើង កាត់ទោសមន្រ្ដីរបស់ខ្លួន២នាក់ រឿងនាំអង្ករចូលពីចិន

រដ្ឋធានីព្យុងយ៉ាង ៖ មន្រ្ដីជាន់ខ្ពស់២រូបរបស់កូរ៉េខាងជើង ត្រូវបានកាត់ទោស ដាក់ក្នុងពន្ធនាគារ អស់មួយជីវិត ពាក់ព័ន្ធនឹងការនាំអង្ករចូល ពីប្រទេសចិន ដែលរំលោភនឹងច្បាប់ចត្ដាឡីស័ករបស់រដ្ឋាភិបាល។

សារព័ត៌មាន Daily NK បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អាជ្ញាធរកូរ៉េខាងជើង បានកាត់ទោសមន្រ្ដីរបស់ខ្លួន២នាក់ ថ្នាក់កម្មាភិបាល នៅក្នុងទីក្រុង Chongjin ខេត្ត North Hamgyong ពាក់ព័ន្ធនឹងការនាំចូលអង្ករចូល ពីប្រទេសចិន។ មន្រ្ដីទាំងនេះ បានបំពាននឹងគោលនយោបាយចត្ដាឡីស័ករបស់រដ្ឋ។ ចំណែកអង្ករទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ហាងអាហារនានា ដែលគ្រប់គ្រង ដោយរដ្ឋ ទាំងមិនបានឆ្លងកាត់ការដាក់ឲ្យនៅដាច់ដោយឡែក និង ធ្វើឲ្យត្រឹមត្រូវ នៅក្នុងអំឡុងពេលសម្លាប់មេរោគ។

មន្រ្ដីកូរ៉េខាងជើងទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ក្រោមការចោទប្រកាន់ ពីបទ «បំពានការបិទព្រំដែន» ដោយចូលរួមក្នុងការរត់ពន្ធ បន្ទាប់ពីបានទទួលបទបញ្ជាទិញពិសេស ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា ដើម្បីផ្គត់ផ្គង់អាហារដល់ប្រជាជន។ មន្រ្ដីទាំង២នាក់នោះ បានធ្វើបែបនេះ ដើម្បីកាត់បន្ថយនូវការខ្វះខាតអាហារ។ ប៉ុន្ដែពួកគេក៏ឆ្លៀតឱកាសនាំចូលទំនិញ ជាលក្ខណៈផ្ទាល់ខ្លួន ដោយលួចលាក់ផងដែរ។

តុលាការកូរ៉េខាងជើង បានបញ្ជាក់ថា រដ្ឋាភិបាល បានប្រកាសច្បាប់គ្រាអាសន្នពីចត្តាឡីស័ក ដើម្បីបិទព្រំដែនការពារប្រជាជន ពីការឆ្លងកូវីដ-១៩។ ច្បាប់នេះនៅតែជាធរមាននៅឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ កម្មាភិបាលទាំងនេះ បានបង្ហាញពីការមិនគោរពច្បាប់ «ដល់ទីបញ្ចប់»។ តុលាការក៏បានរិះគន់ ពី«អាកប្បកិរិយាប្រឆាំងនឹងបក្ស ហើយប្រឆាំងនឹងប្រជាជន»របស់ពួកគេ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×